ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​ទៀត​ហើយ​ឡើង​អស់​២​ប្រអប់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួតមួយ​គ្រឿង​បាន​បើក​ទៅ​កៀរ និង​ប្រអប់​កុង​ទ័​រ​ភ្លើង​ដែល​ជាប់​បង្គោល​ភ្លើង នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​អស់​ចំនួន​ពីរ​ប្រអប់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួតមួយ​គ្រឿង​បាន​បើក​ទៅ​កៀរ និង​ប្រអប់​កុង​ទ័​រ​ភ្លើង​ដែល​ជាប់​បង្គោល​ភ្លើង នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​អស់​ចំនួន​ពីរ​ប្រអប់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ប្រមាណ​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លា​លេខ ភ្នំពេញ 3A-6010 ដែល​ទើបតែ​បើក​ចេញ​មក​ពី​ផែ​នៅ​ម្តុំ​ជម្ពូ​វ័ន ហើយ​បំណង​ដឹក​យក​អ៊ី​វ៉ា​ន់​ដែល​ក្នុង​ទូ​កុងតឺន័រ​ទៅ​ដាក់​នៅ​ឃ្លាំង​ម្តុំ​ផ្សារ​ដី​ហុយ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​កុងតឺន័រ​ខាងលើ​ក៏​បើក​អែប​ទៅ​ចិញ្ចើម​ផ្លូវ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​ទូ​កុង​តី​ន័​រ​របស់​រថយន្ត​ខាងលើ​ទៅ​ទាក់​នឹង​ប្រអប់​ដាក់កុង​ទ័​រ​ភ្លើង​ដែល​នៅ​លើ​បង្គោល បង្ក​ឲ្យ​ដាច់​របេះ​ពី​បង្គោល​ចំនួន​ពីរ​ប្រអប់ ហើយ​ភ្លាម​ៗ​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ឃើញ​ក៏​ចេញ​មក​ធ្វើការ​ស្ទាក់​ឃាត់​រថយន្ត​បង្ក​ខាងលើ​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ