ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សង្ស័យ​មាន​សហាយ​… ចាប់​ប្រពន្ធ​អារ​.​ក​មុខ​មនុស្ស

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដែល​កើតឡើង ដោយ​បុរស​ជា​ប្តី​គ្រាន់តែ​សង្ស័យ​ប្រពន្ធ​ថា​មាន​សហាយ ស្រាប់តែ​យក​កូនកាំបិត​មក​អារ​.​ក​ប្រពន្ធ​នៅ​មុខ​អ្នក​រួមការ​ងារ ដោយ​គ្មាន​ញញើត​ដៃ កាលពី​ម៉ោង​៧​និង​៥៣​នាទី ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៨…

ខេត្តកំពង់ស្ពឺ ៖ រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដែល​កើតឡើង ដោយ​បុរស​ជា​ប្តី​គ្រាន់តែ​សង្ស័យ​ប្រពន្ធ​ថា​មាន​សហាយ ស្រាប់តែ​យក​កូនកាំបិត​មក​អារ​.​ក​ប្រពន្ធ​នៅ​មុខ​អ្នក​រួមការ​ងារ ដោយ​គ្មាន​ញញើត​ដៃ កាលពី​ម៉ោង​៧​និង​៥៣​នាទី ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៨ នៅ​ចំណុច​ការដ្ឋាន​សាងសង់​សំណង់​អគារ ស្ថិត​ក្នុងភូមិ​ទួល​គ ក​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស្រី នី អាយុ​៣២​ឆ្នាំ ស្រុក​កំណើត​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ចំណែក​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ សំ ភ័​ណ្ឌ អាយុ​៣១​ឆ្នាំ ស្រុក​កំណើត​ភូមិ​ត្រពាំង​ខ្យង ឃុំ​បាកាន ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ សព្វថ្ងៃ​អ្នក​ទាំង​២​នាក់​ជា​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​កើតហេតុ ពី​ក្បាល​ព្រលប់​ប្រពន្ធ​បាន​បាត់​មិនដឹង​ទៅ​ណា ពេល​មក​វិញ​សួរនាំ​ទៅ​ថា ទៅ​ផ្សារ ពេល​នោះ​ជម្លោះ​ពាក្យ​សំដី​ក៏​ស្ងាត់​ទៅ​វិញ រហូត​ដល់​ម៉ោង​កើតហេតុ​អ្នក​ទាំង​ពីរ​ក៏​ឈ្លោះ​គ្នា​ម្តងទៀត បុរស​ជា​ប្តី​ក៏​យក​កូនកាំបិត​ដង​លឿង​ស្ទុះ​ទៅ​ចាប់​ប្រពន្ធ​អារ​.​កនៅ​មុខ​អ្នក​រួមការ​ងារតែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្តី​ត្រូវ​សមត្ថកិច្ច​ក្របួច​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​ផង​ដែរ​។

ប្រភព​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​បុរស​ជា​ប្តី​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​មក​អារ​.​ក​ប្រពន្ធ គឺ​ដោយសារ​តែ​សង្ស័យ​ថា ប្រពន្ធ​ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជាងសំណង់​នៅ​ការដ្ឋាន​ម្នាក់​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ ជនសង្ស័យ​ត្រូវ​សម​ក្ថ​កិច្ច​ក្រុង​ច្បារមន បញ្ជូន​ទៅ​ការិយាល័យ​កណ្ដាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន បាន​ប្រាប់​ផង​ដែរ​ថា ក្រោយ​​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​រួច​មក ពេល​នេះ​ជន​រង​គ្រោះ​មាន​ភាព​ធូរស្រាល​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ