ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម ! គេ​យក​ទំនិញ​ខូចគុណភាព​មាន​សារធាតុ​បូ​រ៉ា​ក់តាំង​ពិព័រណ៍

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​រក​ឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព​ប្រមាណ​៥០​គីឡូក្រាម​ពី​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​តាំង​ពិ​ពណ៌​ផលិតផល​ថៃ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ និង​អ្នក​ប្រើប្រាស់ ។ ការ​ចុះ​ដកហូត​ចំណីអាហារ និង​ទំនិញ​ខូចគុណភាព​ក្នុង​ផ្សារ​តាំងពិព័រណ៍​ផលិតផល​ថៃ​នោះ​គឺ​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា…

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​បាន​រក​ឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព​ប្រមាណ​៥០​គីឡូក្រាម​ពី​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​តាំង​ពិ​ពណ៌​ផលិតផល​ថៃ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ និង​អ្នក​ប្រើប្រាស់ ។

ការ​ចុះ​ដកហូត​ចំណីអាហារ និង​ទំនិញ​ខូចគុណភាព​ក្នុង​ផ្សារ​តាំងពិព័រណ៍​ផលិតផល​ថៃ​នោះ​គឺ​បាន​ធ្វើ​ឡើង​កាល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​ក្រុង​ស្ទឹង​ត្រែង ។

ការ​ដកហូត​ទំនិញ​ចំណីអាហា​ខូចគុណភាព​នោះ​បន្ទាប់​អាជីវករ​ថៃ និង​ខ្មែរ​អ៊ិ​ស្លា​ម​ដាក់​តាំងពិព័រណ៍ផលិតផល និង​ចំណីអាហា​សម្ភារ​នានា​ប៉ុន្មាន​ថៃ្ង​កន្លង​មកនេះ ស្រប​ពិធីបុណ្យ​អុំទូក​ជា​លើក​ទី​២ ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​ស្រាវជ្រាវ​ថា តើ​ចំណីអាហា​ណា​ហួស​សុពលភាព និង​គ្មាន​គុណភាព​ប្រើប្រាស់​ត្រូវ​ដកហូត​យក​ទៅ​កម្ទេច​ចោល​ទប់ស្កាត់​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ទៅ​ដល់​អ្នក បរិភោគ ។

លោក សាយ កុសល អភិបាលក្រុង​បញ្ជាក់​ដែរ​ថា កន្លង​មន្ត្រី​ជំនាញ​បាន​យក​ចំណីអាហារ​មូ​យ​ចំនួន​មក​ធ្វើ​ពិសោធន៍​ហើយ​រកសារ​ធាតុគីមី​នៅ​ក្នុង​ចំណីអាហា​មាន​ដូច​ជា​ប្រហិត​សាច់​ត្រី ប្រហិត​​សាច់​គោ បង្គា ប្រហិត​សាច់​ក្តាម ម៉ឹក និង​ងៀត​ត្រី​បបែល​ប្រៃ​ផ្អែម​ជាដើម ។

លោក​បន្ថែម​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង​បងប្អូន​អាជីវករ​មួយ​ចំនួន លក់​ចំណីអាហារ​ខ្លះ មានគុណ​​ភាពល្អ​ហើយ​ខ្លះ​ទៀត​មាន​សារជាតិ​(​ហ្វ​ក​ម៉ា​លី​ន​)​ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្ន​បរិភោគ ហើយ​ករណី​ទំនិញ​មាន​ភាព​មិន​ប្រក្រតី​ដូច​ជា​គ្មាន​អនាម័យ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មន្ត្រី​ជំនាញ​ដកហូត​យក​មក​កម្ទេច​ចោល និង​ហាមឃាត់​មិន​ឲ្យ​លក់​បន្ត​ឡើយ ។

ទំនិញ​ខូចគុណភាព​ដែល​មន្ត្រី​កាំកុងត្រូល​ខេត្ត​ដកហូត​បាន​នា​ពេល​នោះ​មាន​ងៀត​ត្រី​បបែល​ប្រៃ​ផ្អែម​ចំនួន​៤០​គីឡូក្រាម នំ​ធុង​ចំនួន​៥​ធុង និង​ប្រហិត​ចម្រុះ​ចំនួន​១០​គីឡូក្រាម នាំ​យក​ទៅ​ដុត​កំទេច​ចោល​ភ្លាម​ៗ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង​លោក គឹ​ម ប្រុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ