ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឆ្លងទន្លេ ឪពុក​ពរ​កូន​យក​ទៅ​ផ្ញើ​ជីដូនស្រាប់តែ​…មួយ​គ្រួសារ​រន្ធត់​គ្រប់​គ្នា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្មេង​ស្រី​អាយុ​១​ឆ្នាំ​៤​ខែ​ម្នាក់​បាន​ដើរ​ធ្លាក់​ទឹកស្រះ​ខាង​មុខ​ផ្ទះ​យាយ​ បណ្តាល​ឱ្យ​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​ដែល​ឪពុក​យក​មក​ផ្ញើ​នឹង​ជីដូន​ ហើយ​រវល់​ការងារ រីឯ​ប្រពន្ធ​ឆ្លងទន្លេ​សម្រាក​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ ក្មេង​ស្រី​អាយុ​១​ឆ្នាំ​៤​ខែ​ម្នាក់​បាន​ដើរ​ធ្លាក់​ទឹកស្រះ​ខាង​មុខ​ផ្ទះ​យាយ​ បណ្តាល​ឱ្យ​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ពេល​ដែល​ឪពុក​យក​មក​ផ្ញើ​នឹង​ជីដូន​ ហើយ​រវល់​ការងារ រីឯ​ប្រពន្ធ​ឆ្លងទន្លេ​សម្រាក​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ស្ថិត​នៅផ្ទះ​យាយ​បង្កើត​របស់​ខ្លួន ត្រង់​ចំណុច​ភូមិ​ព្រៃ​តា​យឹ​ង ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ម៉ៅ ស្រី​ពេជ្រ អាយុ​១​ឆ្នាំ​៤​ខែ បាន​លង់ទឹក​ស្រះ​ស្លាប់​នៅ​មុខ​ផ្ទះ​ឈ្មោះ​ស្រី​ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ (​ត្រូវជា​ជីតា​របស់​ក្មេង​ស្រី​រង​គ្រោះ​) និង​ប្រពន្ធ​ឈ្មោះ​ផង់ អុ​ន អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ (​ត្រូវជា​ជីដូន​របស់​ក្មេង​ស្រី​រង​គ្រោះ​) រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​មាន ស​ម្ប​តិ្ត អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើ​សំណង់ និង​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ស្រី ស៊ី​ណា អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាមការ​រៀបរាប់​ពី​​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ដោយសារ​ប្រពន្ធ​របស់គាត់បានឆ្លងទន្លេ គាត់​ក៏​បាន​ពរ​កូនស្រី (​ក្មេង​ស្រី​រង​គ្រោះ​) មក​ផ្ញើ​ម្តាយបង្កើត​ដែល​ត្រូវជា​យាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ព្រោះ​​គាត់​រវល់​ទៅ​ធ្វើ​ទ្វារ​ដែក​ឲ្យ​គេ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​បាត់​កូនស្រី​មិនឃើញ រួច​សួរ​រក​កូន ពេល​នោះ​ទើប​ជីដូនដឹង​ថា​បាត់​ចៅ ក៏​នាំ​គ្នា​ដើរ​រក តែ​មិនឃើញ ដោយ​សង្ស័យ​ថា​ចៅស្រី​ធ្លាក់​ទឹកស្រះ ក៏​នាំគ្នា​ចុះ​រុក​រាវ​រក ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​លង់ទឹក​ស្រះ​ស្លាប់​បាត់​ទៅ​ហើយ​។

រហូត​មក​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​រាយការណ៍​មក​ប៉ុស្ដិ៍​នគរបាល​ឃុំ​ប្រសូតិ ហើយ​កម្លាំង​ប៉ុស្ដិ៍​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យសព​ ហើយ​រក​ឃើញ​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​គ្រួសារដើម្បី​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ