ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ​ជួប​សំណេះ​សំណាង​ជាមួយ​កម្មករ​ប្រមាណ​ជាង​២​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​២៣,៤៦៦ នាក់…

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​២៣,៤៦៦ នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​២០​មក​តាម​ស្រុក​នានា​នៅ​ក្នុង​ខេត្តតាកែវ ។

ពិធី​សំណេះសំណាល​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​ថ្នល់​ទក្សិណ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។ កម្មករ​ក​ម្មា​រិ​នី​មក​ពី​រោងចក្រ​សហគ្រាស​ទាំង​២០​ដែល​បាន​អនុញ្ញាត​ឲ្យ​កម្មករ​កម្មការិនី​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​១៣ ផលិត​ស្បែកជើង​ចំនួន​៦ និង​បោះពុម្ព​លើ​សម្លៀក​បំពាក់​ចំនួន​១ ។ ផលិត​ទាំងអស់​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្តតាកែវ​មាន​សហគ្រាស​គ្រឹះស្ថាន​ចំនួន​១១៤ មាន​កម្មករនិយោជិត ៤៦,៩៩០​នាក់ ។

ក្នុង​នោះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​៣៧ មាន​កម្មករ និយោជិត​ចំនួន ៣៨,១៥៨​នាក់ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត​៩២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅ​មុខ​កាន់តែ​ខ្លាំងក្លា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កម្មករ​កម្មការិនី​តាំងពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៧ ។ មក​ដល់​បច្ចុប្បន្ន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ​កម្មការិនី​ប្រធាន​រដ្ឋបាល​ប្រធាន​ផ្នែក ប្រធាន​ក្រុម​សរុប​ចំនួន​៥៨​លើក ដែល​មាន​អ្នកចូលរួម​សរុប ៨២៤,០៣៤​នាក់ ។

នៅ​ក្នុង​ពិធី​ជំនួប​ជា​បន្តបន្ទាប់​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយ​ជា​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​កម្មករ​កម្មការិនី ហើយ​បញ្ហា​មួយ​ចំនួន​ដែល​ប្រឈម​សម្រាប់​ការ​រស់នៅ​របស់​កម្មករ​កម្មការិនី​ក៏​ត្រូវ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផង​ដែរ ៕

កែសម្រួលដោយ