ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​ធ្វើ​ឱ្យ​អ្នកមាន​បញ្ញា​តិច​ងប់​ង​ល់​ងើបមុខ​មិន​រួច

5 ឆ្នាំ មុន

រឿង​ចំណង់​ក្នុង​កាម​នេះ​ធ្វើ​ឱ្យ​មនុស្ស​ដែល​មាន​បញ្ញា​តិច​គិត​មិន​ដល់​ខ្វល់ខ្វាយ​ជ្រុល​ជ្រប់​ជាប់ចិត្ត​មិន​ចេះ​ជិនណាយ​មាន​តម្រូវការ​មិន​ចេះ​គ្រប់ ងើបមុខ​មិន​រួច ។ អ្នក​ងប់​ង​ល់​ក្នុង​កាម​បែប​នេះ​រមែង​ដុត​រោល​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ជា​និច្ច មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ចិត្តច្រើន ព្រោះតែ​ជា​អ្នក​រវល់​ក្នុង​រឿង​ឥតប្រយោជន៍​ច្រើន ។ ផ្ទុយ​ពី​អ្នកមាន​បញ្ញា​ច្រើន…

រឿង​ចំណង់​ក្នុង​កាម​នេះ​ធ្វើ​ឱ្យ​មនុស្ស​ដែល​មាន​បញ្ញា​តិច​គិត​មិន​ដល់​ខ្វល់ខ្វាយ​ជ្រុល​ជ្រប់​ជាប់ចិត្ត​មិន​ចេះ​ជិនណាយ​មាន​តម្រូវការ​មិន​ចេះ​គ្រប់ ងើបមុខ​មិន​រួច ។

អ្នក​ងប់​ង​ល់​ក្នុង​កាម​បែប​នេះ​រមែង​ដុត​រោល​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ជា​និច្ច មាន​សេចក្តីសុខ​តិច តែ​មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ចិត្តច្រើន ព្រោះតែ​ជា​អ្នក​រវល់​ក្នុង​រឿង​ឥតប្រយោជន៍​ច្រើន ។

ផ្ទុយ​ពី​អ្នកមាន​បញ្ញា​ច្រើន គិត​ត្រូវ ធ្វើ​ត្រូវ ស្រឡាញ់​ការងារ​សុចរិត​ទាំងឡាយ​មានការ​បំពេញ​បុណ្យ​កុសល​ជាដើម មានចិត្ត​ជ្រះថ្លា មេត្តា ករុណា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ បាន​ល្អ មាន​សេចក្ដីសុខ​ក្នុង​ព្រះធម៌ នឹង​នាំ​ដំណើ​បុគ្គល​ឱ្យ​រួច​ផុត​ចាក​ទុក្ខ​អំពី​វដ្ដសង្សារ​នេះ ទៅ​ដាក់​ក្នុង​ទី​ដ៏​ខ្ពង់ខ្ពស់ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា បុគ្គល​ត្រូវ​ប្រយ័ត្ន​ក្នុង​សេចក្ដី​ស្រឡាញ់​ពេញចិត្ត​ខុស​ទំនង ការ​ស្រឡាញ់​ជ្រុល​ជ្រប់​ងើបមុខ​មិន​រួច​បែប​នេះ​រមែង​ក្លាយទៅជា​ការ​បៀតបៀន​ទាំង​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង រក​សេចក្តីសុខ​មិនឃើញ​ឡើយ ។