ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ប្រារ​ព្ឋ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​តំបន់​វិនិច្ឆ័យ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ នៅ​សាលាសង្កាត់​សុខដុម ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា…

ខេត្តមណ្ឌលគិរី ៖ សម្រាប់​ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ នៅ​សាលាសង្កាត់​សុខដុម ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

លោក ឈឹ​ម កាន អភិបាលរង​ខេត្តមណ្ឌលគិរី​ថា ដោយ​មានការ​គាំទ្រ​ពី​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​បន្ត​ក្នុង​ការ​អនុវត្ត​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​ជា​កម្មវិធី​មួយ​មានការ​រួមចំណែក​​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កំពុង​អនុវត្ត​នូវ​ផែនការ​សំខាន់​ៗ​នៃ​គោលនយោបាយ​ដីធ្លី ក្នុង​ការ​កែទម្រង់រដ្ឋបាល​ដីធ្លី តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​សម​ស្រប ទប់ស្កាត់​ការ​កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​កាត់​បន្ថយ​ទំនាស់ ។

អភិបាលរង​ខេត្ត​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​វាស់វែង និង​ចង្អុលបង្ហាញ​ទីតាំង​ក្បាលដី ព្រំ​ដី និង​មាន​បង្គោលព្រំ​រឹង​មាំ​ច្បាស់លាស់ និង​មានការ​ឯកភាព​គ្នា ជៀសវាង​មាន​ជម្លោះ ដើម្បី​ទទួល​មក​វិញ​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ទាំងអស់​គ្នា ។

តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត លោក ម៉ៅ ចំរើន បានឱ្យ​ដឹង​ថា ការ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ មាន​៥​ដំណាក់កាល ទី​១-​ដំណាក់កាល​រៀបចំ​ឯកសារ ការ​កំណត់​តំបន់​វិនិច្ឆ័យ ការ​បង្កើត​គណៈកម្មការ​រដ្ឋបាល សេចក្តីជូនដំណឹង​, ទី​២-​ដំណាក់កាល​ប្រតិបត្តិការ​បច្ចេកទេស គឺ​ធ្វើការ​កំណត់​ព្រំ វាស់វែង ធ្វើការ​វិនិច្ឆ័យ​លើ​ក្បាល់ដី ការ​បញ្ចូល​ទិន្នន័យ និង​គូ​ក្បាលដី ។

ទី​៣-​ដំណាក់កាល​បិទ​ផ្សាយ​នូវ​ឯកសារ នៃ​ការ​វិនិច្ឆ័យ ជា​ការ​បិទ​ផ្សាយ​ជា​សាធារណៈ លើ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​លេខ​ក្បាលដី រូបរាង​ដី ឈ្មោះ ទំហំ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ធ្វើការ​ជំទាស់​តវ៉ា​ក្នុង​ករណី​មានការ​ខុសឆ្គង ។

ទី​៤-​ដំណាក់កាល​សម្រេច សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​លទ្ធផល​របស់​គណៈ​កម្មការ​រដ្ឋបាល ពិនិត្យ​សម្រេច ផ្តល់​កម្ម​សិទ្ធ​ចំពោះ​ក្បាលដី​ណា​ដែល​ពុំ​មាន​ទំនាស់ និង​មិន​ពាក់ព័ន្ធ​ដី​រដ្ឋ និង​ទី​៥-​ដំណាក់កាល​ចុះបញ្ជី បន្ទាប់​ពី​ឯកសារ នៃ​ការ​សម្រេច​ហើយ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត ធ្វើការ​ចុះបញ្ជី ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ពលរដ្ឋ​ម្ចាស់​ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ