ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​បី​ម៉ឺន​នាក់​នឹ​ងចូលរួម​ព្យុះ​ហយា​ត្រា ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិ​ច្ឆ​កា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២​ម៉ឺន​៦​ពាន់​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២​ម៉ឺន​៦​ពាន់​នាក់ ដោយ​ក្នុង​នោះ​រួម​មាន​កម្លាំង​មហាជន និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មាន​ពិធី​ព្យុះ​ហយា​ត្រា​ពី​អង្គភាព​ពាក់ព័ន្ធ​នីមួយ​ៗ​ចូលរួម​ផង​ដែរ​។ នេះ​ជា​ការ​លើក​ឡើង របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​កិច្ចប្រជុំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លើ​ផែនការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩​វិច្ឆិកា​ខាង​មុខ​នេះ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ ដែល​មានការ​ចូលរួម​ពី​ស្នងការ​នគរបាល​ប្រចាំ​ខេត្ត និង​រាជធានី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​។

ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា គឺជា​ថ្ងៃ​ដែល​រំលឹក​ខួប​៦៥​ឆ្នាំ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង​ដែល​ធ្វើ​អាណានិគមនិយម​លើ​ប្រទេស​កម្ពុជា ។ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សា​វឿ​ន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា នាយកដ្ឋាន​ជំនាញ ពាក់ព័ន្ធ នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង មាន​អ្នកចូលរួម​ប្រមាណ​ជាង ២​ម៉ឺន ៦​ពាន់​នាក់ ដោយ​ក្នុង​នោះ​រួម​មាន​កម្លាំង​មហាជន និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មាន​ពិធី​ព្យុះ​ហយា​ត្រា​ពី​អង្គភាព​ពាក់ព័ន្ធ​នីមួយ​ៗ​ចូលរួម​ផង​ដែរ ។ យោង​តាម​មន្ត្រី​រៀបចំ​កម្លាំង​មហាជន និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមាន​ឯករាជ្យ​នឹង​មាន​ចំនួន ១៣.៩៥០​នាក់ និង​នៅ​មុខ​ព្រះ​បរមរាជវាំង​មាន​ចំនួន ១២.៣០០​នាក់​។

នាយ​ឧត្តមសេនីយ៍ លើក​ឡើង​ទៀត​ថា ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំ​នេះ គឺ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត ចំនួន​បី​ចំណុច​គឺ ទី​១.​នៅ​វិមាន​ឯករាជ្យ ទី​២.​នៅ​ព្រះ​បរមរាជវាំង និង​ទី​៣.​នៅ​តាម​ដងផ្លូវ​។ នៅ​វិមាន​ឯករាជ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា មាន​ពិធី​ថ្វាយ​ទៀនជ័យ និង​ព្រះមហាក្សត្រ ស្តេច​យាង​ត្រួតពល ដែល​អមដំណើរ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មក​មិ​ទ្ទិញ​មហាជន​នៅ​មុខ​ព្រះ​បរមរាជវាំង​។ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​គ្រោង​ឡើង​ថ្លែងស​ន្ទ​រក​ថា​ផង​ដែរ​ក្នុង​ពិធី​ដ៏​មហោឡា​រឹក​នោះ​។ ចំណែក​នៅ​វិមាន​ឯករាជ្យ គឺ​សមត្ថកិច្ច​រៀបចំ​ការពារ​សុវត្ថិភាព​តាំងពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ព្រោះ​គេ​ត្រូវ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​នៅ​ព្រះ​បរម​រូប​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ពេល​ដែល​ព្រះមហាក្សត្រ​ថ្វាយ​ទៀនជ័យ ហើយ​ព្រះ​អង្គ​យាង​ទទួល​បដិសណ្ឋារកិច្ច​ពី​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន ហើយ​ព្រះ​អង្គ​នឹង​យាង​ត្រួតពល​មួយ​ជុំ​វិមាន​ឯករាជ្យ ព្រះ​អង្គ​នឹង​យាម​តាម​ព្រះ​ទីនាំង​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន មក​មុខ​ព្រះ​បរមរាជវាំង​។ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ ផ្តោត​ទៅ​លើ​បញ្ហា​ប្រឈម និង​សភាព​ការ​ជាក់ស្តែង ដើម្បី​រួម​គ្នា​ដោះស្រាយ ហើយ​គោលបំណង​ធំ​តែ​មួយ​គត់ គឺ​ធានា​សុវត្ថិភាព​ឲ្យ​បាន​១០០%​។ នេះ​ជា​កិច្ចការ​ដែល​យើង ត្រូវ​ធានា​ចំពោះ​រាជរដ្ឋាភិបាល ដើម្បី​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ឲ្យ​បាន​ទាំងស្រុង ហើយ​គោលដៅ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​នៅ​ជុំវិញ​វិមាន​ឯករាជ្យ និង​តាម​ដងផ្លូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ