ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណីត​ខុសច្បាប់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ច្រករបៀង​ភូមិ​ឡុំ​ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​ឡង់​គ្រី​ស័​រ កែ​ច្នៃ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ទេ​។ ជាក់​ស្ដែ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ សារព័ត៌​មានបាន​ថតរូប​ភាព​ជាក់ស្តែង នៅ​ចំណុច​ចម្ការ​កៅស៊ូ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​អូរ​ថ្ម…

ខេត្តរតនគិរី ៖ ច្រករបៀង​ភូមិ​ឡុំ​ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណីត​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​ឡង់​គ្រី​ស័​រ កែ​ច្នៃ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ទេ​។ ជាក់​ស្ដែ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ សារព័ត៌​មានបាន​ថតរូប​ភាព​ជាក់ស្តែង នៅ​ចំណុច​ចម្ការ​កៅស៊ូ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​អូរ​ថ្ម ក្នុងភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ដែល​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​របស់​ខេត្ត​ចង​អង្រឹង​ដេកចាំ​បើកផ្លូវ​ឲ្យ​ឈើ​ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​យ៉ាង​រលូន​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖

រយៈពេល​ជាង​២​ខែ​នេះ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​តាម​ច្រករបៀង​អូរ​ថ្ម​ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ​មាន​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​រថយន្ត​ឡង់​គ្រី​ស័​រ​កែ​ច្នៃ​ជាង​១០​គ្រឿង និង​ម៉ូតូ​មិន​ក្រោម​ពី​១០០​គ្រឿង នោះ​ទេ បើ​តាម​ការ​ប៉ាន់ស្មាន​ឈើ​ដែល​ហូរ​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​នោះ ក្នុង​១​យប់​១​ថ្ងៃ មិន​ក្រោម​ពី​៥០០​គូប​នោះ​ឡើយ​។ ហើយ​ប្រភព​ដែល​ពួក​ឈ្មួញ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ ទី​១-​ទិញ​ព្រៃ​សហគមន៍ ទី​២-​កាប់​ចេញពី​តំបន់​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ទី​៣​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​លំ​ផាត់​។

ហើយ​ចំណុច​អូរ​ថ្ម​ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​រាល់​ថ្ងៃនេះ មាន​ថៅកែ​ជនជាតិ​វៀតណាម​ម្នាក់​ឈរ​ចាំ​ប្រមូល​ទិញ​នៅ​ចំណុច​ស ថែម​ទាំង​បោះ​លុយ​ឲ្យ​ឈ្មួញ​ខាង​ខ្មែរ​ឲ្យ​រត់ការ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុង​១​ខែ​ៗ​អស់​រាប់​ម៉ឺន​ដុល្លា​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ​។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អនាគត​ឈើ​ប្រភេទ​ល្អ​ពិតជា​រលាយ​មិន​ខាន​។ តាម​ពី​ប្រភព​មន្ត្រីរាជការ​តូចតាច​នៅ​ក្នុង​ខេត្តរតនគិរី​ដែល​មិន​បាន​ទទួល​លាភសក្ការៈ​បទល្មើស​ព្រៃឈើ​បាន​ធ្វើការ​រិះគន់​ទៅ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​មាន​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ខ្លាំង និង​ផ្គើន​អនុសាសន៍​របស់​ឯកឧត្តម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក្រសួងមហាផ្ទៃ​ស្នើ​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ​ត្រូវ​ស្រាវជ្រាវ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​រួច​ធ្វើ​របាយការណ៍​អំពី​លទ្ធផល ដែល​សម្រេច​បាន​មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កុំបី​ខាន​។ ទន្ទឹម​នេះ​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​សេចក្តីណែនាំ​លេខ​០៥ សរណ​ន ចុះ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។ ក្រោយ​ពី​ការ​ព្រមាន​ពី​ក្រសួងមហាផ្ទៃ​បែប​នេះ​ជំនួញ​ឈើ​ខុសច្បាប់​នៅ​តែ​មាន​សកម្មភាព​ដដែល ហើយ​ជា​ពិសេស​នោះ​អ្នក​រកស៊ី​ដឹក​តាម​ម៉ូតូ​តូចតាច​បាន​ដួល​ម៉ូតូ​ឈើ​សង្កត់​ស្លាប់​ជា​ញឹកញាប់​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ល្ងាច មាន​ករណី​បុរស​ម្នាក់​បាន​ដឹកឈើ តាម​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​សង្កត់​ស្លាប់​ម្នាក់​នៅ​ចំណុច​ភ្នំ​ក្រហម​ក្នុងភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ក្រុ​ច យៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​មុខរបរ​ដឹកឈើ​តាម​ម៉ូតូ យក​ទៅ​លក់​តាម​ច្រករបៀង​ភ្នំ​ក្រហម មានស្រុក​កំណើត​ភូមិ​ថ្មី​កណ្តាល ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​រស់នៅ​ភូមិ សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ហើយ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ