ទីភ្នាក់ងារបរទេសកាលពីថ្ងៃទី២១ មីនា ផ្សាយឱ្យដឹងថា អង្គការអវកាសណាសា (NA-SA) កំពុងពិចារណាពីការប្រើប្រាស់កាំរស្មីឡាស៊ែរបាញ់សំរាមអវកាសនៅជុំវិញផែនដី ក្នុងគោលបំណងការពារមិនឱ្យសំរាមទាំងនេះចូលទៅបុកផ្កាយរណបផ្សេងៗ ឬស្ថានីយអវកាសអន្តរជាតិ ។ កាំរស្មីឡាស៊ែរ ដែលប្រើមានលក្ខណៈស្រដៀងនឹងឧស្សាហកម្មរថយន្តដែលនឹងត្រូវបាញ់ចេញពីម៉ាស៊ីនថតទូរទស្សន៍ ដើម្បីធ្វើឱ្យគំនរសំរាមអវកាសឃ្លាតឆ្ងាយពីរង្វង់គោចរ ។ យុទ្ធនាការខាងលើថែមទាំងអាចជួយកំចាត់ស្ថានភាព«សំរាមអវកាសរីកសាយភាយនៅជុំវិញផែនដី» ផងដែរ ។
នៅក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា កាលពី៣០ឆ្នាំមុន អង្គការណាសាធ្លាប់បានព្យាករណ៍ពីស្ថានការណ៍ «សំរាមចក្កវាឡនៅជុំវិញផែនដី» ហើយជាក់ស្តែងកាលពីពេលថ្មីៗកន្លងមកមានកើតហេតុការណ៍សំរាមចក្កវាឡរំកិលបញ្ឆិតផែនដីធ្វើឱ្យអង្គការណាសាសំដែងការបារម្ភ និងចាំបាច់ត្រូវប្រញាប់ដំណើរការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាខាងលើ ។
លោកជេម មេសុន អ្នកវិទ្យាសាស្ត្រផ្នែកអង្គការអវកាសណាសាបញ្ជាក់ឱ្យដឹងថា ការប្រើកាំរស្មីឡាស៊ែរបាញ់កម្ទេចសំរាមអវកាសអាចជា មធ្យោបាយមួយដោយប្រើនូវទ្រឹស្តីថា ប្រូតុងក្នុងពន្លឺនឹងធ្វើឱ្យសំរាមអវកាសកើតកម្លាំងបុកវត្ថុ និងអាចបន្ថយល្បឿនរបស់សំរាមខាងលើជាមធ្យម ០,០៤អ៊ីញ ក្នុងមួយវិនាទី ។ ប្រសិនបើធ្វើការបាញ់រយៈពេលមិនប៉ុន្មានម៉ោងក៏រំពឹងថា អាចប្តូរគន្លងផ្លូវគោចរនៃសំរាម អវកាសបាន៦៥០ហ៊្វូតក្នុងមួយថ្ងៃ ។ ទោះជាយ៉ាងណាក៏ដោយក៏មានការប៉ាន់ប្រមាណថា បច្ចុប្បន្នមានសំរាមអវកាសចំនួនជាង៣,៧សែនប្រភេទអណ្តែតត្រសែតនៅជុំវិញរង្វង់គោចរនៃផែនដី ៕
ចែករំលែកព័តមាននេះ