ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​តាម​ផ្លូវ​ភ្នំពេញ​ហូ​ណូ​យ ខណៈ​បុរស​ម្នាក់​ត្រូវ​ពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ពេល​ទាំង​២​នាក់​ជិះ​គេចខ្លួន​បាន​ធ្លាក់​ជនសង្ស័យ​ម្នាក់​ពីលើ​ម៉ូតូ​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​អន្លង់​ក្ងាន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ពេល​ទាំង​២​នាក់​ជិះ​គេចខ្លួន​បាន​ធ្លាក់​ជនសង្ស័យ​ម្នាក់​ពីលើ​ម៉ូតូ​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែនសុខ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សុខ ថា ហៅ​ហុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ស្នាក់​នៅ​ភូមិឌួ​ង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ឡុ​ង ចិន្តា អាយុ​២៧​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ស្នាក់​នៅ​ភូមិ​ពោធិ៍​រ៉ា ឃុំ​ភ្នំ​បាទ ស្រុក​ពញ្ញាឮ ខេត្ត​កណ្តោល​។

តាម​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​កើតហេតុ​នោះ គាត់​បាន​ធ្វើ​ដំណើរចេញពី​ធ្វើការ​គោលបំណង​ទៅ​ផ្ទះ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​មួយ​គ្រឿង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ​ក៍បាន​ដក​ទូរស័ព្ទ​ដៃ​ម៉ាក​អា​ហ្វូ​ន​សិច​ភ្លើ​ស​មួយ​គ្រឿង ដើម្បី​ទូរស័ព្ទ​ទៅ​ឪពុក ។

ពេល​គាត់​និយាយ​ចប់ បំរុង​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខោ​វិញ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា ឌ្រឹ​ម​សង់ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មក​ពីក្រោយ ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​គាត់​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន​។

តាម​ម្ចាស់​ទូរស័ព្ទ​បានអោយ​ដឹង​ទៀត​ថា ពេល​គាត់​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែក​ចោរ​ៗ ធ្វើ​អោយ​ជនសង្ស័យ​ជិះ​គេចខ្លួន​ទាំង​ភ័យ​ស្លន់ស្លោ​បណ្តាល​អោយ​ធ្លាក់​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ក្រោយ ហើយ​ត្រូវ​បានជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន និង​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​ជនសង្ស័យ​រង​របួស​ទ្រម​ខ្លួន រួច​ប្រគល់​អោយ​នគរបាល​ចាត់ការ​តាម​ច្បាប់​។ ​ចំណែក​​បក្ខពួក​របស់​ជនសង្ស័យ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ដោយឡែក​ទូរស័ព្ទ​របស់​នារីរងគ្រោះ​​បាន​បាត់​រក​ពុំ​ឃើញ​ឡើយ ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ទាំង​របួស រួច​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​អន្លង់​ក្ងាន់​ដើម្បី​ដេរ​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ