ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មួយ​គ្រួសារ​ប្រមូល​ផល​ម្នាស់​ចំនួន​៣​ម៉ឺន​គុម្ព តែ​គួរ​ឲ្យ​ស្តាយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ដំណាំ​ម្នាក់​ៗ​ជា​ច្រើន​គុម្ព ហើយ​កំពុង​ទទួល​បាន​ផល​បេះ​លក់​នៅ​ក្នុង​រោង​ខាង​មុខ​ផ្ទះ​របស់​ខ្លួន តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​តម្លៃ​មានការ​ចុះថោក​ដោយ​១​ផ្លែ​លក់​បាន​ត្រឹមតែ​៥០០ ទៅ​១០០០​រៀល​ប៉ុណ្ណោះ ខណៈ​ម្នាស់​ជា​ច្រើន​ត្រូវ​ឈ្មួញ​នាំ​ចូល​មក​ពី​ខេត្តបាត់ដំបង ។ ហេតុការណ៍​ប្រមូល​ផល​ផ្លែ​ម្នាស់​នេះ​បាន​ធ្វើ​ឡើង…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ដំណាំ​ម្នាក់​ៗ​ជា​ច្រើន​គុម្ព ហើយ​កំពុង​ទទួល​បាន​ផល​បេះ​លក់​នៅ​ក្នុង​រោង​ខាង​មុខ​ផ្ទះ​របស់​ខ្លួន តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​តម្លៃ​មានការ​ចុះថោក​ដោយ​១​ផ្លែ​លក់​បាន​ត្រឹមតែ​៥០០ ទៅ​១០០០​រៀល​ប៉ុណ្ណោះ ខណៈ​ម្នាស់​ជា​ច្រើន​ត្រូវ​ឈ្មួញ​នាំ​ចូល​មក​ពី​ខេត្តបាត់ដំបង ។

ហេតុការណ៍​ប្រមូល​ផល​ផ្លែ​ម្នាស់​នេះ​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ី ដា អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ម្នាស់​ចំនួន​៣​ម៉ឺន​ដើម អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ក៏​បាន​ប្រមូល​ផល​ចំនួន​២​សារ​មក​ហើយ​ដែរ ។

គាត់​បន្ត​ទៀត​ថា ការ​ដាំ​ម្នាស់​នេះ​មិន​ត្រូវការ​ថែទាំ​ច្រើន​ប៉ុន្មាន​នោះ​ទេ​គ្រាន់តែ​ជម្រះ​ស្មៅ និង​ស្រោច​ទឹក​ពេល​រដូវ​រាំង​ស្ងួត​ហួតហែង​ប៉ុណ្ណោះ​លុះដល់​លូតលាស់​ល្អ គាត់​គ្រាន់តែ​បាញ់​ជាតិ​ថ្ម​ស្អុយ ដើម្បី​ឱ្យ​ម្នាស់​ចេញ​ផ្កា​នោះ​ជា​ការ​ស្រេច ។ ចម្ការ​ម្នាស់​របស់​គាត់​មិន​បាន​ដាក់​ថ្នាំ​ជាតិ​គីមី​បំប៉ន​ឱ្យ​ធំ​នោះ​ទេ គឺ​ទុក​ឱ្យ​ដុះ​លូតលាស់​តាម​លក្ខណៈ​ធម្មជាតិ​ដូច្នេះ​ហើយ​ទើប​ផ្លែ​មិនសូវ​ធំ​ដូច​ជា ម្នាស់​ដែល​គេ​ដឹក​ចូល​មក​ពី​តាម​បណ្តា​ខេត្តបាត់ដំបង ។ គាត់​បញ្ជាក់​ថា ការ​ប្រមូល​ផលដំណាំ​ម្នាស់​លក់​១​ផ្លែ គាត់​លក់​បាន​ត្រឹមតែ​៥០០​រៀល ហើយ​បើ​ផ្លែ​ធំ​ជាង​នេះ​បន្តិច គាត់​លក់​១​ផ្លែ​ត្រឹមតែ​១០០០​រៀល​ប៉ុណ្ណោះ ហើយ​បើសិនជា​ទិញ​ច្រើន​គាត់​ក៏​មានការ​បញ្ចុះតម្លៃ​ថែម​ទៀត​ផង​ដែរ ។

គាត់​ចង់​យក​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ក្រុងប៉ៃលិន​ដែរ តែ​ដោយសារ​តម្លៃ​ទាប​ពេក ព្រោះ​គេ​នាំ​ចូល​មក​ពី​តាម​កន្លែង​ផ្សេង​ៗ​ជា​ច្រើន ហើយ​ម្នាស់​គេ​ធំ​ៗ​ល្អ​លំបាក​ក្នុង​ការ​លក់ដូរ​ទើប​គាត់​សុខចិត្ត​ដាក់​លក់​នៅ​ក្នុង​តូប​មុខ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង ។ បើសិនជា​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​លំបាក​ក្នុង​ការ​រក​ទីផ្សារ​គាត់​ប្រហែលជា​ប្តូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ទៀត​ដូច​ជា ពោត ឬ​ដំឡូង​មី​ម្តង​វិញ ព្រោះ​បើ​បន្ត​ដាំ​ហើយ​ម្នាស់ ហើយ​គ្មាន​ទីផ្សារ​អាច​ធ្វើ​ឱ្យ​ជីវភាព​របស់​គាត់​កាន់តែ​លំបាក​ឡើង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ