ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Cashwagon ចាប់​ដៃគូ​សហការ​ជាមួយ​លី​ហួរ​វេរ​លុយ​ដើម្បី​ជួយ​សម្រួល​សាធារណជន ក្នុង​ការ​ទទួល​បាន​កម្ចី​ឆាប់រហ័ស និង​ងាយស្រួល

5 ឆ្នាំ មុន
  • ភ្នំពេញ

Cashwagon ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​ប្រតិបត្តិ​ទម្រង់​បែបបទ​ប្រើប្រាស់​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ជួយ​សម្រួល​សាធារណជន​ឲ្យ​ទទួល​បាន​កម្ចី​ខ្នាត​តូច​ឆាប់រ​ហ័ស និង​ងាយស្រួល បាន​ចាប់​ដៃគូ សហការ​ជាមួយ​លី​ហួរ​វេរ​លុយ ដែល​ជា​ភ្នាក់ងារ​សេវា​ទូទាត់ និង​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស​កម្ពុជា​។ រាជធានី​ភ្នំពេញ ទី4…

Cashwagon ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​ប្រតិបត្តិ​ទម្រង់​បែបបទ​ប្រើប្រាស់​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ជួយ​សម្រួល​សាធារណជន​ឲ្យ​ទទួល​បាន​កម្ចី​ខ្នាត​តូច​ឆាប់រ​ហ័ស និង​ងាយស្រួល បាន​ចាប់​ដៃគូ សហការ​ជាមួយ​លី​ហួរ​វេរ​លុយ ដែល​ជា​ភ្នាក់ងារ​សេវា​ទូទាត់ និង​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស​កម្ពុជា​។

រាជធានី​ភ្នំពេញ ទី4 វិ​ច្ឆិ​កា ២០១៨ ៖ ក្រុមហ៊ុន Cashwagon ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ ដែល​ប្រតិបត្តិ​ទម្រង់​បែបបទ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ជួយ​សម្រួល​សាធារណជន ក្នុង​ការ​ទទួល​បាន​កម្ចី​ខ្នាត​តូច​ឆាប់រហ័ស និង​ងាយ​ស្រួល បាន​ចាប់​ដៃគូ​សហការ​ជាមួយ​លី​ហួរ​វេរ​លុយ ដែល​ជា​ភ្នាក់ងារ​សេវា​ទូទាត់ និង​ផ្ទេរ​​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្នុង​ប្រទេស​កម្ពុជា​។

ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឲ្យ​សាធារណជន​ទទួល​បាន​កម្ចី​រយៈពេល​ខ្លី ក្នុង​រយៈពេល​តិច​ជាង ៣០​នាទី​។ ដើម្បី​អបអរសាទរ​ការ​ចងសម្ព័ន្ធភាព​នេះ Cashwagon មា​ប​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដោយ​អតិថិជន​ថ្មី​អាច​ទទួល​បាន​ប្រាក់​កម្ចី​រហូត​ដល់ ៨០​ដុល្លារ សម្រាប់​រយៈពេល ១០​ថ្ងៃ ដោយ​ឥត​គិតថ្លៃ គឺ​មិន​មាន​គិតការ​ប្រាក់ និង​កម្រៃ​សេវា​អ្វី​ទាំងអស់​។

ដោយ​ដើរតួ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៃ​ទីផ្សារ​លើ​សេវា​សម្រួល​ឲ្យ​ទទួល​បាន​កម្ចី​ឆាប់​រហ័ស និង​ងាយស្រួល នៅ​ក្នុង​ប្រទេស​កម្ពុជា Cashwagon មាន​គោលបំណង​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​កម្ចី​រយៈពេល​ខ្លី ប្រកប​ដោយ​ភាព​ងាយស្រួល និង​រហ័ស​ទាន់ចិត្ត តាម​មធ្យោបាយ​ថ្មី​ប្រកបដោយ​ភាព​ឆ្នៃ​ប្រឌិត​។ ឥឡូវនេះ អតិថិជន​គ្រប់​រូប​អាច​ដាក់​ពាក្យ​ស្នើ​កម្ចី​តាម​អ៊ី​ន​ធើ​ណេ​ត​ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​មាន​លេខ​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដៃ​តែ​ប៉ុណ្ណោះ ដោយ​មិន​ចាំបាច់​មានទ្រព្យ​ដាក់​តម្កល់​ធានា​កម្ចី ឬ​ឯក​សារ​ស្មុគស្មាញ​។ បន្ទាប់​ពី​បំពេញ​ទម្រង់​បែបបទ​កម្ចី​ងាយស្រួល​ចំនួន ៤ ជំហាន​រួចរាល់ អតិថិជន​អាច​ទទួល​បាន​សាច់ប្រាក់​ក្នុង​រយៈពេល ៣០​នាទី តាម​រយៈ​ភ្នាក់ងារ​លី​ហួរ​វេ​លុយ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cashwagon ប្រចាំ​ប្រទេស​កម្ពុជា លោក ផេង រក្សា បាន​មាន​ប្រសាសន៍​ថា​៖ «​មុន​ពេល​មាន Cashwagon ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​យើង​ម្នាក់​ៗ​មិនសូវ​មាន​ជម្រើស​សេវា​ហិរញ្ញវត្ថុ​ច្រើន​នោះ​ទេ ពេល​មាន​បញ្ហា​បន្ទាន់​ទាក់ទង​នឹង​សុខ​ភាព ការ​ទូទាត់​ចំណាយ​បន្ទាន់​ៗ ឬ​ត្រូវការ​ប្រាក់​តិចតួច​ភ្លាម​ៗ​ដើម្បី​ទិញ​របស់របរ​សំខាន់​ៗ​សម្រាប់​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

តែ​ឥឡូវនេះ ជាមួយនឹង​សេវា​សម្រួល​ឲ្យ​ទទួល​បាន​កម្ចី​របស់ Cashwagon អតិថិជន​អាច​​ទទួល​បាន​កម្ចី​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​សាមញ្ញ​ងាយ​ប្រើ​។ លើស​ពី​នេះ​ទៅ​ទៀត អតិថិជន​ថ្មី​អាច​រីករាយ​នឹង​កម្ចី​លើក​ដំបូង​របស់​ខ្លួន​ដោយ​ឥត​គិតថ្លៃ​។ យើងខ្ញុំ​ផ្តល់​មធ្យោបាយ​សម្រាប់​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដើម្បី​ដំណោះស្រាយ​សម្រាប់​តម្រូវការ​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រសើរ​ជាង​មុន​»​។

អតិថិជន​ថ្មី​អាច​ទទួល​បាន​កម្ចី​ដោយ​ឥត​គិតថ្លៃ​ដោយ​គ្រាន់​ចូល​ទៅ​កាន់​គេហទំព័រ https://cashwagon.com.kh ឬ​ទំនាក់ទំនង​មក​លេខ ០១៦ ៩៦២ ៥១២ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ