ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​សំខាន់​ៗ​របស់​លោក ហ៊ុន ម៉ា​ណែ​ត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ចំណុច​សំខាន់​ៗ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សាលា​សង្ឃភត្ត និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ជ័យ​រុក្ខា​រាម ហៅ​វត្ត​ថ្លា​ត…

ខេត្តឧត្តរមានជ័យ ៖ ចំណុច​សំខាន់​ៗ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សាលា​សង្ឃភត្ត និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ជ័យ​រុក្ខា​រាម ហៅ​វត្ត​ថ្លា​ត ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៨ ។

១-​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ សប្បុរសជន​ដែល​បាន​ចូលរួម​ចែករំលែក​កសាង​សមិទ្ធផល​ទាំង​អស់នេះ ។ បើ​យើង​មិន​មានការ​ចូលរួម​ប្រហែលជា​យើង​មិន​អាច​កសាង​សមិទ្ធផល​ទាំងនេះ​បាន​ទេ បើ​យើង​មិន​មានការ​ចូលរួម​ក៏​យើង​មិន​អាច​កសាង​បាន​លឿន​បែប​នេះ​ដែរ ។ ថ្ងៃនេះ​យើង​សម្ពោធ​សមិទ្ធផល ដើម្បី​អបអរ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​រួម​គ្នា ដើម្បី​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​នៅ​ថ្ងៃនេះ​ក៏​ដូច​ជា ទៅ​ថ្ងៃ​អនាគត ។ ២-​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ពួក​គាត់ ។

ជាក់ស្តែង​អាជ្ញាធរ និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​បាន​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ និង​កសាង​បុណ្យ​ជាមួយ​គ្នា​ក្នុង​កាលៈទេសៈ​ដែល​យើង​មាន​សុខ​សន្តិភាព ។ នេះ​ហើយ គឺជា​ស្មារតី​ដែល​យើង​រួម​គ្នា​ធ្វើ​ពិតប្រាកដ​នៅ​ក្រោម​គោលនយោបាយ​របស់​សម្ដេច​តេ​ជោ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ។ ៣-​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង​ដែល​បាន​គាំទ្រ​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ។

លោកតា​លោកយាយ បងប្អូន ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ត្រូវ គឺ​មាន​ថ្នាក់ដឹកនាំ​ដែល​ទទួលខុសត្រូវ គិតគូរ​ពី​ប្រជាជន​ធ្វើបុណ្យ​ជាមួយ​ប្រជាជន​ខិតខំ​ប្រឹងប្រែង​ធ្វើអំពើ​ល្អ​ជួយ​ប្រជាជន​ឲ្យ​មាន​ភាព​កក់ក្តៅ និង​ខិតខំ​កែ​លម្អ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​លំនឹង​សុខ​សន្តិភាព ។ ជាក់ស្តែង​យើង​ជួប​គ្នា​ថ្ងៃនេះ​យើង​សប្បាយ​រីករាយ​ជាមួយ​គ្នា​ក្នុង​ការ​សម្ពោធ​សមិទ្ធផល​ថ្មី​ៗ ។ បើ​យើង​បោះ​ឆ្នោត​ខុស ប្រទេស​ជាតិ​នឹង​ក្រឡាប់ចាក់​ដូចដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​នៅ​ក្នុង​អតីតកាល ។ ៤-​អន្លង់​វែង គឺជា​កន្លែង​ដែល​កំសត់​ជាងគេ ដែល​ជាទី​កន្លែង​សមរភូមិ​វាយ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​ឥឡូវ​យើង​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ មានឱកាស​ការងារ​ធ្វើ ដែល​អាច​ធ្វើ​អោយ​កូនចៅ​ជំនាន់​ក្រោយ​លែង​លំបាក​ទៀត​ហើយ ។ យើង​នៅ​តែ​បន្ត​ធ្វើ​តទៅ​ទៀត ហើយ​ក៏​យើង​មិន​ធ្វើ​ដើម្បី​បរទេស​ទេ គឺ​ធ្វើ​ដើម្បី​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ ។ នៅ​ទី​នេះ​យើង​ជា​ខ្មែរ​បាន​កសាង​សមិទ្ធផល​ក៏​ដោយសារ​ខ្មែរ​ដែរ មិនមែន​ដោយសារ​បរទេស​មិនមែន​ដោយសារ​អង្គការសហប្រជាជាតិ​ចំណាយ​ថវិកា​អស់​រាប់​ពាន់​លាន​មិន​អាច​បញ្ចប់សង្គ្រាម​នោះ​ទេ ។ គឺ​យើង​បញ្ចប់សង្គ្រាម​ដោយសារ សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​គ្រប់​ភាគី​ទាំងអស់​របស់​អតីត​ខ្មែរក្រហម​ដែល​យើង​រួម​គ្នា​បញ្ចប់សង្គ្រាម យើង​មាន​សុខ​សន្តិភាព យើង​កសាង​ដោយ​ខ្មែរ​រួម​គ្នា​ធ្វើ​រហូត​ដល់​សព្វថ្ងៃ ។ ៥-​ស្មារតី​ជាតិនិយម​របស់​សម្តេច​តេ​ជោ គឺ​អត់​លត់​ជង្គង់​ចំពោះ​បរទេស​ទេ ព្រោះ​យើង​កសាង​ប្រទេស​ដោយ​ខ្លួនឯង យើង​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ ។

យើង​កសាង​សមិទ្ធផល​រួម​មាន​សាលារៀន​ផ្លូវថ្នល់ និង​សមិទ្ធផល​នានា​ជា​ច្រើន​ទៀត​យើង​ស្វែងរក​ទីផ្សារ​សម្រាប់​កសិផល​របស់​ប្រជាពលរដ្ឋ យើង​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​ក៏​ដោយសារ​ខ្មែរ​បង្កើត​ការងារ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់​ដោយសារ​ខ្មែរ គឺ​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​មិនមែន​ដោយសារ​បរទេស​នោះ​ទេ ខុស​ពី​អ្នកនយោបាយ​ខ្លះទៅ​ពឹង​បរទេស​ឲ្យ​មក​ធ្វើបាប​ខ្មែរ ។ ៦-​ថ្នាក់ដឹកនាំ​របស់​យើង គឺ​សម្ដេច​តេ​ជោ​ធ្វើ​អ្វី​ៗ​ដើម្បី​ខ្មែរ ដើម្បី​បុព្វហេតុ​ជាតិ កងកម្លាំងប្រដាប់អាវុធ​ខិតខំ​ពង្រឹង​សន្តិសុខ ការពារ​សុខ​សន្តិភាព មន្ត្រីរាជការ​ត្រូវ​បាន​ដំឡើង​ប្រាក់បៀវត្ស ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព យើង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​អោយ​ចូលរួម​កសាង​ក្នុង​ការ​ពង្រឹង​វិស័យ​សាសនា យើង​ធ្វើ​ទាំង​អស់នេះ ដើម្បី​អ្នក​ណា គឺ​ដើម្បី​ខ្មែរ​យើង​តែ​មួយ​ដើម្បី​ខ្មែរ​យើង​កាន់តែ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ