កំណាព្យ (កូនអើយភ្ញាក់ឡើង) ដោយ ព្រុំ គឹមជឿន


– ឱ មាសម្ដាយ​អើយ កូន​ពេញវ័យ​ហើយ គួរ​មានគំនិត
បែរជា​វង្វេង បែកឆ្វេង​តាម​មិត្ដ រៀនសូត្រ​មិន​គិត គេចវេះ​សាលា​។
– ប៉ា​កូន​ធ្វើ​គ្រូ ខិតខំ​តស៊ូ ឱ្យ​កូន​សិក្សា
ប្រាក់ខែ​តិចតួច មិន​រួច​អាត្មា ត្បិតត្បៀត​ក្រៃណា សន្សំ​សំចៃ ។
– ម៉ាក់​លក់​បបរ ក្នុង​ចិត្ដ​ភ័យ​អរ បែរបន់​រាល់ថ្ងៃ
សូម​ឱ្យ​លក់ដាច់ គ្រាន់​បាន​បច្ច័យ រំដោះទុក្ខ​ភ័យ ចិញ្ចឹម​ជន្មា ។
– ម្ដាយ​ប្រឹង​គ្មាន​អាក់ កូន​ធ្វើ​ដូច​ម៉ាក់ សំបូរ​ធូរធា
លុយ​ចាយ​ខ្ជាំ​ង​ៗ ដឹង​តែ​ពី​ទារ ត្រាប់​តាម​គ្នីគ្នា ជា​ក្មេង​ចោរ​ម្សៀត​។
– ពេល​ម៉ាក់​ប្រដៅ កូន​ខឹង​ម៉ួ​រ​ម៉ៅ ចិញ្ចើម​ជ្រួញ​ទៀត
ទិញ​ថ្នាំ​ចង់​លេប ប្រុង​ធ្វើ​អត្ដឃាត ឱ្យ​ម៉ាក់​ខ្មាស់​ញាតិ ដែល​នៅ​ជុំវិញ ។
– កូន​ធំ​ប៉ុណ្ណឹង គួរ​ណាស់​យល់​ដឹង គ្រប់​រឿង​ទោម្នេញ
អ្វី​ដែល​អាក្រក់ ត្រូវ​ដក​វា​ចេញ ហើយ​ដាក់​បំពេញ នូវ​ចិត្ដ​កត្តញ្ញូ ។
– ធម្មតា​ជីវិត ឧបសគ្គ​ច្រើន​ពិត តែ​ដូច​ជា​គ្រូ
បង្រៀន​ឱ្យ​ចេះ ដោះស្រាយ​គិតគូរ ឈ្នះ​ព្រោះ​តស៊ូ ទោះ​យូរ​ក៏​ដោយ​។
– ម៉ាក់​នឿយហត់​ណាស់ ខ្លួន​កាន់តែ​ចាស់ កម្លាំង​ក៏​ខ្សោយ
មិន​ចង់ឱ្យ​កូន មានការ​ស្ដាយក្រោយ ទើប​មិន​បណ្ដោយ តាម​ចិត្ដ​កូនស្រី ។
– ភ្ញាក់ខ្លួន​ឡើង​កូន ធ្វើ​គំរូ​ប្អូន ដែល​នៅ​ក្មេងខ្ចី
ខិតខំ​រៀនសូត្រ ឱ្យ​ខ្ពស់​ប្រពៃ ក្នុង​នាម​កូនស្រី ដោយ​គន្លង​ធ​ម៍​។

[តាម​សំណូមពរ​របស់​បងស្រី​ម្នាក់]
ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ