ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឧបទ្ទវហេតុ​មាន​មនុស្ស​ស្លា.ប់ ទើប​បែកធ្លាយ​រឿង​…

5 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ករណី​លួច​កាយ​ដី និង​ថ្មភ្នំ​ធ្វើ​អាជីវកម្មនៅ​តែ​បន្ត​កើត​មាន​ក្នុង​ខេត្តបន្ទាយមាន​​ជ័យ ដែល​ខ្លះ​អត់​ច្បាប់​ និង​ខ្លះ​មានច្បាប់ តែ​ក្រោម​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក ហើយសកម្មភាព​នេះ ​ហាក់ដូចជា​ត្រូវ​បាន​លាក់លៀម​ស្ងាត់ឈឹង​តែ​ម្តង ​ទាល់តែ​មាន​ហេតុការណ៍​រង​គ្រោះ…

ខេត្តបន្ទាយមានជ័យ ៖ ករណី​លួច​កាយ​ដី និង​ថ្មភ្នំ​ធ្វើ​អាជីវកម្មនៅ​តែ​បន្ត​កើត​មាន​ក្នុង​ខេត្តបន្ទាយមាន​​ជ័យ ដែល​ខ្លះ​អត់​ច្បាប់​ និង​ខ្លះ​មានច្បាប់ តែ​ក្រោម​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក ហើយសកម្មភាព​នេះ ​ហាក់ដូចជា​ត្រូវ​បាន​លាក់លៀម​ស្ងាត់ឈឹង​តែ​ម្តង ​ទាល់តែ​មាន​ហេតុការណ៍​រង​គ្រោះ ​ទើប​បែកធ្លាយ ។ ភ្នំ​ទ្រ​យោង ស្ថិត​ក្នុងភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះនេត្រព្រះ មាន​គ្រោះ​អកុសល​មួយ​ ដែល​បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​ក្រឡាប់​សង្កត់​ស្លាប់ ​នៅ​ក្នុង​រណ្តៅ​លួច​កាយ​ដី​និង​ថ្មភ្នំ ដោយសារ​រថយន្ត​រអិល​ថយក្រោយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ​វិច្ឆិកា​ កន្លងទៅ ។ ជន​រង​គ្រោះ​ឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​អ្នកស៊ីឈ្នួល​បើកបរ​រថយន្ត​ដឹក​ថ្ម​ឲ្យ​ឈ្មោះ យឿន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លៀប​កើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​ជន​រង​គ្រោះ​បើករថយន្ត​ម៉ាក​ហុ​ី​ណូ ពាក់​ផ្លា​ក​លេខ បាត់ដំបង ៣A-១០០៧ ឡើង​ទៅ​ទីតាំង​រណ្តៅ​ជីក​ថ្ម​ដើម្បី​ឲ្យ​គ្រឿងចក្រ​កាយ​ថ្មដា​ក់លើ​រថយន្ត ។ ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​រថយន្ត​នោះ​មិន​បាន​ពន្លត់​ម៉ាស៊ីន​ទេ ហើយ បុរស​អ្នកបើកបរ​បាន​ចេញពី​ក្នុង​កា
ប៊ី​ន​ឡើង​ទៅ​លើដំបូល​កាប៊ី​ន ជា​ចៃដន្យ​ស្រាប់តែ​រថយន្ត​រអិល​ថយក្រោយ ធ្លាក់​ទៅ​ក្រោម​ដែល​មាន​ជម្រៅ​ប្រហែល​៦០​ទៅ​៧០​ម៉ែត្រ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈ​រថយន្ត​រអិល​នោះ ជន​រង​គ្រោះ​បាន​លោត​ចូល​ទៅ​ក្នុង​ទ្រុង​រថយន្ត​ក្រែង​បញ្ចៀស​បញ្ហា តែ​ជា​គ្រោះ​ដ៏ធំ​រថយន្ត​បាន​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ​សង្កត់​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ភ្នំ​ទ្រ​យោង​នេះ គេ​ឃើញ​មានការ​លួច​កាយ​យក​ដី​និង​ថ្ម​ស្ទើរ​ជុំវិញ ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​ថា ក្រុមហ៊ុន​ដែល​ចូក​កាយ​ដី​និង​ថ្មភ្នំ​នៅ​ទីនោះ​មាន​មិន​តិច​ជាង​៣​ក្រុមហ៊ុន​ឡើយ ។ មិនតែប៉ុណ្ណោះ ទីតាំង​កាយ​ជុំវិញ​ភ្នំ​នេះ​កន្លែង​ខ្លះ​គេ​ប្រុង​បោះ​របង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ថែម​ទៀត ។

ជុំវិញ​ករណី​ខាងលើ លោក អែម ណុ​យ មេឃុំភ្នំ​លៀប ប្រាប់​កោះសន្តិភាព​ថា ពិតជា​មានការ​កាយ​ជើង
ភ្នំ​ទ្រ​យោង​មែន ប៉ុន្តែ​លោក​ថា​ក្រុមហ៊ុន​មួយ​ជា​របស់​ឧកញ៉ា​ម្នាក់ ដឹក​យក​ទៅ​ធ្វើ​ផ្លូវ​នានា​ក្នុង​ខេត្តសៀមរាប ហើយ​អ្នក​កាយ​ម្នាក់​ទៀត​គេ​មាន​ប្លង់​កម្មសិទ្ធិ​ដី​នៅ​ជើងភ្នំ​នោះ ។

លោក​មេឃុំ​បន្ត​ថា ដី​ជើងភ្នំ​ដែល​គេ​គ្រោង​ព័ទ្ធ​របង​យក តាម​ពិត​មាន​ម្ចាស់​ត្រឹមត្រូវ​គ្រាន់តែថា កន្លែង​ខ្លះ​
គេ​ឈូស​ឆាយ​ពង្រាប​ឲ្យ​ស្មើ​តែ​ប៉ុណ្ណោះ ។ ដោយឡែក ទីតាំង​មាន​គ្រោះថ្នាក់​គឺ​ម្ចាស់​រថយន្ត​លួច​កាយ​យក​ថ្មភ្នំ​ជា​យូរ​មក​ហើយ លុះ​លើក​នេះ​ទាល់តែ​ជួប​គ្រោះថ្នាក់​មានមនុស្ស​ស្លាប់​ទើប​បែកធ្លាយ​ពី​ការ​លួច​កាយ​
បំផ្លាញ​ភ្នំ​ធ្វើ​អាជីវកម្ម ហើយ​មិនដឹង​ជា​អាជ្ញាធរ​ឬ​ក្រុម​មន្ត្រី​ជំនាញ​នឹង​មាន​វិធានការ​បែប​ណា​ទេ ៕

អត្ថបទសរសេរ ដោយ