ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​​រក​មិនឃើញ តែ​ពេល​ធ្វើតេស្ត​ទឹកនោម​…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​ស្រុក​ច​ន្ទ្រា​ចុះ​បង្ក្រាប​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង ញៀន​បាន​ចំនួន​៣​នាក់ ក្នុង​នោះមាន​នារី​ម្នាក់ផងដែរ​ ក៏​ប៉ុន្តែ​រក​មិនឃើញ​គ្រឿងញៀន​ទេ​ តែ​ពេល​ពិនិត្យ​ទឹកនោម​រក​ឃើញ​​មាន​សារធាតុ​ញៀន​ ទើ​ប​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​សាកសួរ​រក​មេខ្លោង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​ស្រុក​ច​ន្ទ្រា​ចុះ​បង្ក្រាប​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង
ញៀន​បាន​ចំនួន​៣​នាក់ ក្នុង​នោះមាន​នារី​ម្នាក់ផងដែរ​ ក៏​ប៉ុន្តែ​រក​មិនឃើញ​គ្រឿងញៀន​ទេ​ តែ​ពេល​ពិនិត្យ​ទឹកនោម​រក​ឃើញ​​មាន​សារធាតុ​ញៀន​ ទើ​ប​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​សាកសួរ​រក​មេខ្លោង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​នៅ​អធិការដ្ឋាន​ស្រុក​ច​ន្ទ្រា​។

បើ​តាម​មន្ត្រី​នគ​បាល​ស្រុក​ច​ន្ទ្រា​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​សំរោង​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំរោង​បាន​ចេញ​ល្បាត​ចល័ត​ដល់​ត្រង់​ចំណុច​ខាង​មុខ​កាស៊ីណូ​សៀង​ហៃ ក៏​បានឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន​១​នាក់​ឈ្មោះ ផា​ន់ បុរស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​សៀង​ហៃ រួច​ឃាត់ខ្លួន​នាំ​មក​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ដើម្បី​ធ្វើតេស្ត​ទឹកនោម លទ្ធផល​គឺ​វិជ្ជមាន​។

ភ្លាម​នោះ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ជា​បន្ត ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​នៅ​ត្រង់​ចំណុច​ខាង​មុខ​កាស៊ីណូ W ស្ថិត​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា មានឈ្មោះ​សឹម សុ​ខេ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​៩៩៩ មាន​ទីលំនៅ​ភូមិ​ដូន​ទយ ឃុំ​ទួល​ស្តី ស្រុក​ច​ន្ទ្រា ក្រោយ​ពី​ពិនិត្យ​ទឹកនោម​លទ្ធផល​គឺ​វិជ្ជមាន​។

និង​ឈ្មោះ គង់​ដា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​ឡា​វី​ហ្គា​ស​សាន់ (​ក្រុង​បា​វិត​)​មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​ក្រោយ​ពី​ពិនិត្យ​ទឹកនោម​លទ្ធផល​គឺ​វិជ្ជមាន​។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​បាន​រួម​មាន ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ស្វាយ​រៀង ១H-៧៤៩៦ ចំនួន​១​គ្រឿង ទូរស័ព្ទ​ម៉ាក​NOKIA ចំនួន​១​គ្រឿង និង​ទូរស័ព្ទ​ម៉ាក SAMSUNG ចំនួន​១​គ្រឿង និង​ប្រាក់​ដុ​ង​ចំនួន ៩៣,០០០ ដុ​ង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​វែកមុខ​រកមុខ​សញ្ញា​ចែកចាយ​ដើម្បី​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ