ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ថ្មី​២​កន្លែង​នឹង​ជំនួស​ស្ពាន​ចាស់​ទ្រុឌទ្រោម​ជិត​២០​ឆ្នាំ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឆ្លងកាត់​ការ​លំបាក​ដោយ​អាស្រ័យ​លើ​ស្ពាន​ក្រាល​បន្ទះក្តា​ទ្រុឌទ្រោម​រយៈ​ជិត​២០​ឆ្នាំ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​សមិទ្ធិ​ផល​ថ្មី​ពីរ​កន្លែង​នា​ពេល​ខាង​មុខ​សម្រាប់​សម្រួលការ​ឆ្លងកាត់​ដៃ​អូរ​ទន្លេ​ដែល​កន្លង​មក​ស្ពាន​ទ្រុឌទ្រោម​នោះ​បាន​បង្ក​ជា​បញ្ហា​គ្រោះ​ថ្នាក់លើ​ប្រជាពលរដ្ឋ​ច្រើន​លើក​ដែរ ។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​ស្វាយ​បាន​លើក​ឡើង​ថា រយៈ​ជិត​២០​ឆ្នាំ​មក​ហើយ​ដែល​ប្រជាពលរដ្ឋ​ប្រុស​ស្រី ចាស់​ក្មេង ប្រើប្រាស់​ស្ពាន​យោល​នោះ​ដើម្បី​ចរាចរ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មិត្តភាព…

ខេត្តស្ទឹងត្រែង ៖ ឆ្លងកាត់​ការ​លំបាក​ដោយ​អាស្រ័យ​លើ​ស្ពាន​ក្រាល​បន្ទះក្តា​ទ្រុឌទ្រោម​រយៈ​ជិត​២០​ឆ្នាំ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​សមិទ្ធិ​ផល​ថ្មី​ពីរ​កន្លែង​នា​ពេល​ខាង​មុខ​សម្រាប់​សម្រួលការ​ឆ្លងកាត់​ដៃ​អូរ​ទន្លេ​ដែល​កន្លង​មក​ស្ពាន​ទ្រុឌទ្រោម​នោះ​បាន​បង្ក​ជា​បញ្ហា​គ្រោះ​ថ្នាក់លើ​ប្រជាពលរដ្ឋ​ច្រើន​លើក​ដែរ ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​ស្វាយ​បាន​លើក​ឡើង​ថា រយៈ​ជិត​២០​ឆ្នាំ​មក​ហើយ​ដែល​ប្រជាពលរដ្ឋ​ប្រុស​ស្រី ចាស់​ក្មេង ប្រើប្រាស់​ស្ពាន​យោល​នោះ​ដើម្បី​ចរាចរ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មិត្តភាព និង​រក​ប្រភព​ចំណូល​ព្រមទាំង​សម្រួល​ដល់​ក្មេង​ៗ​សិស្សានុ​សិស្ស​​បាន​ទៅ​សាលារៀន​ផង​ដែរ ។

ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា ថ្វី​ត្បិត​ប្រជាពលរដ្ឋ​បន្សាំ​ទៅ​នឹង​ការ​ឆ្លងកាត់​លើ​ស្ពាន​នោះ​ក្តី​ក៏​ហានិភ័យ​តែង​កើត​មាន​ដែរ ព្រោះ​ប្រជាពលរដ្ឋ​បាន​ជួប​បញ្ហា​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ស្ពាន​បណ្តាល​អោយរ​បួស និង​រង​ភាព​ពិការ​ទល់​បច្ចុប្បន្ន​ផង​ដែរ ។

យោង​តាម​ស្ថិតិ​ពី​រដ្ឋបាល​ឃុំ​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជា​៣៤២៦​នាក់ ស្មើ​៩០៩​គ្រួសារ នៅ​ភូមិ​ចំនួន​៥​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​កំពុង​ប្រើប្រាស់​ស្ពាន​ខាងលើ​ជា​ចាំបាច់ ។

ស្ពាន​ទាំង​២​ខ្សែ​ខាងលើ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ហើយ​ជាមួយ​គ្នា​នោះ​លោក​មេឃុំ​ក៏​ទទូច​សុំ​អាជ្ញារ​ធរ​អោយ​ឆាប់​កសាង​ស្ពាន​ទាំងនោះ​ដែរ​ដើម្បី​ងាយស្រួល​អោយ​ប្រពល​រដ្ឋ​ស្រួល​ធ្វើ​ដំណើរ​ព្រោះ​កាលពី​ពេល​កន្លង​មក​ដោយសារ​តែ​ស្ពាន​នោះ​មានការ​ទ្រុឌទ្រោម​ធ្វើ​អោយ​មនុស្ស​ម្នាក់​នៅ​ក្នុងភូមិ​បាន​ធ្លាក់​ពី​ស្ពាន​បណ្តាល​អោយ​រង​បួស​ពិកា​ជើង​ដល់​សព​ថ្ងៃ ប៉ុន្តែ​មិន​មាន​នរណា​ស្លាប់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ