ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍​ពិសេស​UN មិន​លើក​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា និង​ក្រុមប្រឆាំង​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្តី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​មិន​បាន​លើក​ពី​បញ្ហា​នយោបាយ និង​ករណី​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។…

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្តី​ពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​មិន​បាន​លើក​ពី​បញ្ហា​នយោបាយ និង​ករណី​លោក កឹ​ម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា ក្នុង​ជំនួប​ពិភាក្សា​រវាង​លោ ក ស្រី រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អ្នក​អង្ក​ការ​សហប្រជាជាតិ​ជាមួយ​លោក ជីវ សុង ហាក់​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​តំណាង​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នា​ព្រឹក​ថ្ងៃ​ទី​០៦ វិ​ច្ឆិ កា​ថា លោកស្រី រ៉ូ​ណា​ស្មី​ត មិន​បាន​លើក​ឡើង​ពី​បញ្ហា​នយោបាយ និង​ការ​ជាប់​ឃុំ​របស់​ក្រុម ប្រឆាំង​ពិសេស​នោះ ករណី​លោក កឹ​ម សុខា នោះ​ទេ គឺ​លើក​ពី​ករណី​ដែល​អ្នក​ជាប់​ពន្ធនាគារ មាន​ចំនួន​ច្រើន ហើយ​ឲ្យ​ក្រសួង​យក​វិធានការ​ដោះស្រាយ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​បាន​លើក​ឡើង​ពី​ច្ចេកទេស​ផ្លូវច្បាប់ តែ​ប៉ុណ្ណោះ​ក្នុការ​ដោះស្រាយ​បញ្ហា​អ្នក​ជាប់​ពន្ធនាគារ​ដែល​មាន​ចំនួន​ច្រើន​ធ្វើ​ឲ្យ​កកស្ទះ​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន ។ លោក​បញ្ជាក់​ថា «​គាត់​រីករាយ​នឹង​ជួយ​លើ​បញ្ហា​បច្ចេកទេស ហើយ​គាត់​ក៏​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​កកស្ទះ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ ការ​ទទួល​បាន​សេវា​យុត្តិធម៌​ពី​ជន​គ្រប់​រូប​នៅ​កម្ពុជា​វិធាន​ភស្តុ​តាង​របស់​ចៅក្រម​ក្នុង​ការ​កាត់សេចក្តី​ជាដើម​» ។

លោក​ជិន ម៉ា​លី​ន ក៏​បាន​លើក​ឡើង​ក្នុង​ជំនួប​ភាគី​ក្រសួង​ក៏​បាន​លើក​ឡើង​ពី​ការ​វិវត្តន៍​នៃ ទម្រង់​នីមួយ​ៗ ហើយ​ត្រូវ​បាន​លោក ស្រី រ៉ូ​ណា​ស្មី​ត រីករាយ និង​ស្វាគមន៍ និង​បាន​ស្នើ​ឲ្យ​ក្រ សួង​ដោះស្រាយ​កង្វល់​មួយ​ចំនួន​នោះ​ផង​ដែរ ។ លោក​ថា ក្រសួង​បាន​ស្វាគមន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ក្តី​កង្វល់​ទាំងនោះ ។ លោក​ក៏​គូសបញ្ជាក់​ថា «​បញ្ហា​ដែល​គាត់​លើក​ឡើង​នោះ​ក៏​ជា​បញ្ហា​ដែល​យើង​កំពុង​តែ​ដោះស្រាយ ។ យើង​ពិភាក្សា​គ្នា​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អនុម័ត​នូវ​បញ្ញត្តិ​ច្បាប់​ដែល​មាន​ចែង​ដូច​ជា ការ​អនុវត្ត​ទោស​សហគមន៍ ប៉ុន្តែ​យើង​មិន​ទាន់​អនុវត្ត​បាន​ព្រោះថា ប្រជាពលរដ្ឋ​មិន​ទាន់​បាន​យល់​នោះ​ទេ ។

ប្រសិនបើ​យើង​អនុវត្ត​ទៅ​នឹង​ទទួល​បាន​ភាព​បរាជ័យ ហើយ​បង្កើត​ជា​បញ្ហា​នៅ​ក្នុង​សង្គម​ទៅ​វិញ​ទេ ។ អី​ញ្ចឹ​ង​ក្នុង​ជំនួប​បាន​ពិភាក្សា​វិធានការ​នៃ​យន្តការ​ដែល​កម្ពុជា​មាន​ស្រាប់ ហើយ​មិន​ទាន់​អនុវត្ត​» ។

បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​លោកស្រី​រ៉ូ​ណា ស្មី​ត មិន​បាន​លើក​ពី​ក្តី​កង្វល់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ជាប់​ពន្ធនាគារ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នោះ​ទេ ។ លោក​បញ្ជាក់​ថា​៖ «​គាត់​លើក​ឡើង​ករណី​នឹង​ទេ ដូច្នេះ​យើង​មានការ​ចាំបាច់​អ្វី​ទៅ​ពន្យល់​រឿង​នឹង​ទៅ​ប្រាប់​គាត់ ។ គាត់​មិន​បាន​លើក​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ទូទៅ​ទេ គាត់​ផ្តោត​ទៅ​លើក​ឡើង​តែ​ពាក់ព័ន្ធ​នឹង​ការ​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដើម្បី​លើក​ត​ម្កើ​ន និង​ការ​ធានា​ឲ្យ​ទទួល​បានការ​ការពារ​ដោយ​យុត្តិធម៌​» ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ន​បាន​ឲ្យ​ដឹង​ថា លោកស្រី​រ៉ូ ណា​ស្មី​ត បាន​ចូល​ពិភាក្សា ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សម្រាប់​អាណត្តិ​ជា​អ្នករាយការណ៍ ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​ចំនួន​៦​លើក ហើយ​គិត​ជា​ទាំង​លើក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ