ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​២​នាក់​ស្រែក​ផ្អើល​ឆោឡោ​ខាងក្រោយ​វិទ្យាល័យ​ជា ស៊ី​ម សាមគ្គី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​នារី​ពីរ​នាក់​បងប្អូន បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​៦៦៤ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​នារី​ពីរ​នាក់​បងប្អូន បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​៦៦៤ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

ជនសង្ស័យ​ឈ្មោះ លី វ៉ា​ន់​ណាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ឯម ស្រី​ណុ​ត អាយុ​២៦​ឆ្នាំ ។

តាម​សម្តី​នារី​រង​គ្រោះជា​បង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្អូនស្រី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ធូ​ដេ ពណ៌​កាប់​ស្តាំ​ង ពាក់​ស្លាក​លេខ ភ្នំពេញ​១GM-៦៥៥១ ដែល​ទើបតែ​ជិះ​ចេញ​មក​ពី​ញ៉ាំ​ភី​ហ្សា​នៅ​ខាង​មុខ​វិទ្យាល័យ​ជា​ស៊ី​ម សាមគ្គី គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ក្បែរ​និង​កន្លែង​កើតហេតុ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦៦៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ និង​បក្សពួក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ មិន​ចាំ​ស្លាក​លេខ​។ ជិះ​មក​ពីក្រោយ​ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​សិច​ភ្លើ​ស ពី​ជន​រង​គ្រោះជា​ប្អូនស្រី បាន​សម្រេច ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​ស្រែក​ឆោឡោ បង្ក​ឲ្យ​ជនសង្ស័យ​ខាងលើ​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នៅ​ក្បែរ​នោះ​បាន​ចេញ​មក​ជួយ​ចាប់​បាន​ជនសង្ស័យ​ខាងលើ​ដែល​ជា​អ្នក​អង្គុយ​ខាងក្រោយ និង​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ខាងលើ​។

ដោយឡែក​បក្សពួក​ម្នាក់​ទៀត បាន​លើក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ជនសង្ស័យ​នៅ​កន្លែង​កើតហេតុ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​ហើម​មុខ ហើយ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ខ្លួន​យក​ទៅ​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង​ធ្វើការ​សាកសួរ​នាំ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ