ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាហាន​មែន​! ស្ត្រី​ម្នាក់​បន្ថែម​ល្បឿនម៉ូតូ​បំ​បុក​…ខណៈជនជា​​មុខសញ្ញា​ភ័យស្លន់ស្លោ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ទិញ​បន្លែ​និង​សាច់ ត្រឡប់​ទៅ​ផ្ទះ​វិញ ជិត​ដល់​ពាក់ កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ស្ត្រី​រូប​នោះ​មិន​បាន​សំរេច ហើយ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​បំ​បុក​បណ្តាល​អោយ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង ចំណែក​ជនសង្ស័យ​ភ័យ​ពេក​ក៏បាន​រត់គេច​ខ្លួន​ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ទិញ​បន្លែ​និង​សាច់ ត្រឡប់​ទៅ​ផ្ទះ​វិញ ជិត​ដល់​ពាក់
កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ស្ត្រី​រូប​នោះ​មិន​បាន​សំរេច ហើយ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​បំ​បុក​បណ្តាល​អោយ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង ចំណែក​ជនសង្ស័យ​ភ័យ​ពេក​ក៏បាន​រត់គេច​ខ្លួន​ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី ៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជិត​និង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ទិ​ត ដា​វ៉ា​ន់ អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​បាយ​មុខ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១J-២៤៤៦ ។ ចំណែក​ម៉ូតូ​របស់​ជនសង្ស័យ ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១C-៦១៧៩ ។

តាម​សម្តី​ស្ត្រី​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ចេញពី​ទិញ​បន្លែ​និង​សាច់​នៅ​ផ្សារ​ដើម​គ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ មួយ​គ្រឿង មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​គាត់ តែ​មិន​បាន​សំរេច​នោះ​ទេ ភ្លាម​ៗ​នោះ​ដែរ គាត់​បាន​បន្ថែម​ល្បឿន​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ បណ្តាល​អោយ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿង និង​ធ្វើ​អោយ​គាត់​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ចំណែក​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​បាន​រត់គេច​ខ្លួន ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើត​តែ​ម្តង ។ នៅ​ក្នុង​កាបូប​របស់​គាត់ គឺ​អត់​មាន​លុយ​នោះ​ទេ ដោយសារ​តែ​គាត់​ទិញ​បន្លែ​ និង​សាច់​អស់ហើយ ។

ក្រោយ​ពេល​កើតហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៏បាន នាំ​ជន​រង​គ្រោះ ព្រមទាំង​ម៉ូតូ​របស់​ជនសង្ស័យ យក​ទៅ​សាកសួរ​និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​ស្ទឹង​មាន​ជ័យ​១ ដើម្បី​កំណត់​មុខសញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ