ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​បញ្ហា​! ទោះ​មិនមែន​ជា​អ្នក​ថតរូប​អាជីព ហើយ​គ្រប់​ប្រភេទ​កាមេរ៉ា គឺ​ចូលរួម​បាន​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​វិសាលភាព​នៃ​ការ​ថតរូប​និង​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​ស្រលាញ់​ការ​ថតរូប ក្រុមហ៊ុន អាយ​គ្លី​ក (i-Qlick) ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក Canon ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួត​ថត​រូប​កាណុង…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​វិសាលភាព​នៃ​ការ​ថតរូប​និង​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​ស្រលាញ់​ការ​ថតរូប ក្រុមហ៊ុន អាយ​គ្លី​ក (i-Qlick) ដែល​ជា​តំណាង​ចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក Canon ប្រចាំ​ប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រកួត​ថត​រូប​កាណុង ហ្វូ​តូ​ម៉ា​រ៉ា​តុង ប្រចាំ​កម្ពុជា​ឆ្នាំ ២០១៨ (Canon PhotoMarathon Cambodia 2018) ដែល​កម្មវិធី​នេះ គឺ​បើក​ទូលាយ​ដល់​មហាជន សិស្សានុសិស្ស ដែល​ស្នេហា​វិស័យ​ថតរូប​ឲ្យ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ។

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ថតរូប​កាណុង​ហ្វូ​តូ​ម៉ា​រ៉ា​តុង ប្រចាំឆ្នាំ ២០១៨ (Canon PhotoMarathon Cambodia 2018) នឹង​រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា (ITC) នា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៩​យប់ ដែល​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី​៨​ហើយ ដែល​កម្មវិធី PhotoMarathon ត្រូវ​បាន​រៀបចំ​ឡើង​នៅ​កម្ពុជា ហើយ​អ្នក​រៀបចំ​កម្មវិធី​ក៏​រំពឹង​ថា​នឹង​មាន​អ្នក​សេ្ន​ហា​វិស័យ​ថតរូប​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផង​ដែរ ។

លោក Eji Hirano ជា​ប្រធាន​ផ្នែក​កាមេរ៉ា​នៃ​ក្រុមហ៊ុន Canon ប្រទេស​សិង្ហ​បុរី មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ថតរូប កាណុង ហ្វូ​តូ​ម៉ា​រ៉ា​តុង ប្រចាំឆ្នាំ ២០១៨ មិនមែន​ត្រឹមតែ​ជា​កម្មវិធី​ហ្វូ​តូ​ម៉ា​រ៉ា​តុង​នោះ​ទេ តែ​កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​បើកឱកាស​ដល់​អ្នក​ស្នេហា​វិស័យ​ថតរូប បាន​ចូលរួម​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ។

លោក Eji Hirano មាន​ប្រសាសន៍​បញ្ជាក់​ថា «​ប្រាកដ​ណាស់ ការ​រៀបចំ​កម្មវិធី​ប្រកួត​រូបថត​នេះ គឺ​មិនមែន​សម្រាប់​តែ​អ្នក​ថតរូប​អាជីព (professional photographers) នោះ​ទេ តែ​ជា​កម្មវិធី​បើកឱកាស​ដល់​អ្នក​ស្នេហា​វិស័យ​ថតរូប មិន​ថា​ជា​សិស្សានុសិស្ស អ្នក​ថតរូប​អាជីព គឺ​អាច​ចូលរួម​ទាំងអស់ ។ មាន​ន័យ​ថា អត់​បញ្ហា​នោះ​ទេ បើ​ទោះបីជា​អ្នក​មិនមែន​ជា​អ្នក​ថតរូប​អាជីព​, អត់​បញ្ហា​នោះ​ទេ ឲ្យ​តែ​អ្នក​ស្រលាញ់​វិស័យ​ថតរូប ទោះ​ប្រើ​កាមេរ៉ា​ម៉ាក់​អី​ក៏​ចូលរួម​ប្រកួត​បាន មិន​ចាំបាច់​តែ​ប្រើ​កាមេរ៉ា​ម៉ាក​កាណុង​នោះ​ទេ ដូច្នេះ​អ្នក​ដែល​ចូលរួម​កម្មវិធី​ប្រកួត​រូបថត​នឹង​ទ​ទូល​បាន​ទាំង​ការ​រៀនសូត្រ​និង​បាន​រង្វាន់​ទៀត​ផង​» ។

អ្វី​ដែល​កាន់តែ​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​កម្មវិធី​ប្រកួត​ថតរូប​កាណុង ហ្វូ​តូ​ម៉ា​រ៉ា​តុង ប្រចាំ​កម្ពុជា​ឆ្នាំ ២០១៨ នោះ​គឺ​ការ​រៀបចំ​នូវ​កម្មវិធី​ប្រកួត​ចំនួន ២ ផ្សេង​ទៀត រួម​មាន (១)- PUBG ដែល​មាន​ពាក្យ​ពេញ​ហៅ​ថា Player Unknown Battle Ground ដែល​ប្រភេទ​ហ្គេ​ម​កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នកលេង​ហ្គេ​ម​ទូ​ទាំង​ពិភព​លោក ក៏​ដូច​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។

ចំណែក​កម្មវិធី​ប្រកួត​មួយទៀត​នោះ​គឺ Cosplay ដែល​ជា​កម្មវិធី​ដែល​មានការ​តុបតែង​ខ្លួន​កំសាន្ត ប្លែក​ៗ​តាម​តួអង្គ​ក្នុង​រឿង Animation, Hollywood, តុក្កតា ជាដើម​។ នៅ​ថ្ងៃ​កម្មវិធី អ្នកចូលរួម​អាច​តុបតែង​ខ្លួន​ជាមួយ​សម្លៀក​បំពាក់​តាម​តួអង្គ ដែល​ពួក​គេ

ពេញចិត្ត ដោយ​តម្រូវ​ឲ្យ​មានការ​រៀបចំ​ដោយ​ខ្លូ​ន​ឯង ។ អ្នកចូលរួម ក៏​អាច​រីករាយ​ជាម​យ​យ​នឹង​ការ​សម្តែង Cosplayer រួម​ជាមួយនឹង​ការ​ថតរូប​លេង​ផង​ដែរ ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​ថតរូប Canon PhotoMarathon 2018 ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​សិស្សសាលា (Student Category) ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ និង​មហាជន​ទូទៅ ( OpenCategory) ចំពោះ​អ្នក​ទ​ទូល​ជ​យ័​លា​ភី​ទាំងអស់​រួម​មាន​១៨ រូប ។

សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​បញ្ចេញ​នូវ​សម្ថ​ភាព​ថតរូប​របស់​អ្នក​។ សម្រាប់​ការ​ចុះ​ឈ្មោះ​សូម​ចុះ​ឈ្មោះ​ចាប់ពី​ពេល​នេះ​តទៅ​តាម​រយៈ https://www.i-qlick.com/CPM2018/ ។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ