ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច កម្មករ​-​កម្មការិនី បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ មុន​នេះ​បន្តិច​មាន​កម្មករ​រោងចក្រ​កាត់ដេរ KKN3 ស្ថិត​នៅ​តំបន់​សេស​ដ្ឋ​កិច្ច​ពិសេស​កោះកុង នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា…

ខេត្តកោះកុង ៖ មុន​នេះ​បន្តិច​មាន​កម្មករ​រោងចក្រ​កាត់ដេរ KKN3 ស្ថិត​នៅ​តំបន់​សេស​ដ្ឋ​កិច្ច​ពិសេស​កោះកុង នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះហើយ​ខាង​រោងចក្រ​កំពុង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។​

​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​អោយ​ដឹង​ថា ចំនួន​កម្មករ​ដែល​រង​គ្រោះ​សន្លប់​មាន​ចំនួន​១៦​នាក់ និង​កំពុង​ទទួល​សេវា​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​មន្ទីរពេទ្យ ។​

​តាម​ការ​បំភ្លឺ​ពី​មេការ​រោងចក្រ​អោយ​ដឹង​ថា ការ​ដួល​សន្លប់​នេះ​បណ្តាល​មក​ពី​មូលហេតុ​ឆ្លង​សេ​រ៉ែ​ន​ប្រកាស​អាសន្ន បណ្តាល​អោយ​ពួក​គាត់​ភ័យរន្ធត់ និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ