ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​រំលង​បាន​២​ថ្ងៃ ត្រូវ​បាន​វែកមុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​សហការ​គ្នា​ជាមួយ​ប៉ុស្តិ៍​ឫស្សី​កែវ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​២​នាក់​ដែល​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ដើម្បី​នាំ​ទៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ធ្វើការ​សួរនាំ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​បុរី​មហាសេដ្ឋី ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​សហការ​គ្នា​ជាមួយ​ប៉ុស្តិ៍​ឫស្សី​កែវ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​២​នាក់​ដែល​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ដើម្បី​នាំ​ទៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ធ្វើការ​សួរនាំ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​បុរី​មហាសេដ្ឋី ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជន​រង​គ្រោះជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នៅ​ម្តុំ​រ៉ា​រថភ្លើង ផ្លូវ​ទំនប់​៧០ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដើរមក​ធ្វើ​ជា​សួរនាំ រួច​ម្នាក់​ទៀត​ក៏​ដក​ដាវ​សាំ​ម៉ូ​រៃ​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​កាំបិតបណ្តាល​អោយ​រង​របួសធ្ងន់ រួច​ហើយ​ជនសង្ស័យ​ម្នាក់​រត់​ចូល​ក្នុង​រ៉ា​រថភ្លើង និង​ម្នាក់​ទៀត​ទាញ​ម៉ូតូ​ស្មាស វី ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-៨៤៣៩ បើក​ចេញ​ទៅ​បាត់​ស្រមោល ។

រំលង​បាន​២​ថ្ងៃ ក៏​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​ចាប់​បាន​នៅ​ចំណុច​ផ្លូវ​បេតុង​ក្នុង​បុរី​មហាសេដ្ឋី ក៏​យក​ទៅ​សួរនាំ បាន​២​ទៅ​៣​ម៉ោង​ក្រោយមក​ក៏​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ចំណុច​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ហើយ ជនសង្ស័យ​ទាំងនោះ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម
ភាព​វាយ​ប្លន់​យក​ម៉ូតូ​ពិតមែន ហើយ​យក​ទៅ​បញ្ចាំ​ចំនួន​២០០​ដុល្លារ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ