ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​នឹង​ទ​ង្វើ​កូន​លែង​បាន…ម្តាយ​ប្តឹង​ឱ្យ​ចាប់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ញៀន​ថ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើការ​បន្សាប ក្រោយ​ពី​រូបគេ​មាន​អាកា​រៈ​ញៀន​ថ្នាំ និង​បង្ក​ការ​អុកឡុក​ដល់​ការ​រស់នៅ​ក្នុងគ្រួសារ ហើយ​ស្ត្រី​ជា​ម្តាយ​ប្តឹង​អោយ​ចាប់ខ្លួន​នោះ​។ ការ​ចាប់​ឃាត់ខ្លួន​បុរស​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ញៀន​ថ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើការ​បន្សាប ក្រោយ​ពី​រូបគេ​មាន​អាកា​រៈ​ញៀន​ថ្នាំ និង​បង្ក​ការ​អុកឡុក​ដល់​ការ​រស់នៅ​ក្នុងគ្រួសារ ហើយ​ស្ត្រី​ជា​ម្តាយ​ប្តឹង​អោយ​ចាប់ខ្លួន​នោះ​។

ការ​ចាប់​ឃាត់ខ្លួន​បុរស​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ ៤Eo  ផ្លូវ​លេខ​២៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ ម៉ៅ តុលា អាយុ ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៤Eo  ផ្លូវ​លេខ​២៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ចំណែក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​នៅ សុភាព អាយុ​៦១​ឆ្នាំ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរសជា​កូន​ខាងលើ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន និង​មាន​អាកា​រៈ​ញៀន​ថ្នាំ បង្ក​ការ​អុកឡុក​ក្នុង​គ្រួសារ​នោះ ដោយ​ទ្រាំ​មិន​បាន​នឹង​ទ​ង្វើ​របស់​កូនប្រុស ស្ត្រី​ជា​ម្តាយ​បាន​មក​ប្តឹង​សមត្ថកិច្ច ។ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ​ខាងលើ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​កូន​តែ​ម្តង​។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​កូន​ញៀន​ថ្នាំ​ខាងលើ​យក​មក​កាន់​នគរបាល​ប៉ុស្តិ៍ ទន្លេបាសាក់​រួច​មក ស្ត្រី​ជា​ម្តាយ​ក៏​សំណូមពរ​អោយ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​បញ្ជូន​កូនប្រុស​របស់​គាត់​ម្នាក់​នេះ ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តងទៀត​ផង​ដែរ ដោយ​កន្លង​មក​កូនប្រុស​ម្នាក់​នេះ​ធ្លាប់​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​បន្សាបថ្នាំ​ញៀន​ចំនួន​៦​លើក​រួច​មក​ហើយ នៅ​តែ​មិន​កែប្រែ​ខ្លួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ