ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​! ក្រុមហ៊ុន ស៊ី​.​ភី កម្ពុជា​ទទួល​បាន​ពាន​ឆ្នើម​ចំនួន​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ការ​តាំងពិព័រណ៍​អន្តរជាតិ​វិស័យ​កសិកម្ម ចំណី​សត្វ និង​បសុសត្វ​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣ ខែ​វិ​ចិ្ឆ​កា​កន្លង​មកនេះ បាន​ប្រារ​ព្ធ​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី ឯកឧត្តម វ៉េ​ង សា​ខុន…

ភ្នំពេញ​៖ ការ​តាំងពិព័រណ៍​អន្តរជាតិ​វិស័យ​កសិកម្ម ចំណី​សត្វ និង​បសុសត្វ​ឆ្នាំ​២០១៨
នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣ ខែ​វិ​ចិ្ឆ​កា​កន្លង​មកនេះ បាន​ប្រារ​ព្ធ​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី ឯកឧត្តម វ៉េ​ង សា​ខុន រដ្ឋមន្ត្រី នៃ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​វត្តមាន​របស់​រាជរដ្ឋាភិបាល​ជាន់ខ្ពស់​ជា​ច្រើន​​រូប ម្ចាស់​ក្រុមហ៊ុន​នានា​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​ការ​តាំងពិព័រណ៍ អ្នក​សារ​ព័​ត៌​មាន និង​អ្នកចូលរួម​ជាង​៣ ០០០​នាក់​។

កម្មវិធី​តាំងពិព័រណ៍​នេះ បាន​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​នូវ​វិស័យ​កសិឧស្សាហកម្ម​។ រង្វាន់​ទាំង​នេះ គឺ​មាន​ពានរង្វាន់ និង​វិញ្ញាបនបត្រ​ចំនួន​១២​ប្រភេទ​ផ្សេង​ៗ​គ្នា​ដែល​ផ្តោត​សំខាន់​ពី​ឧស្សាហកម្ម​ដូច​ជា​ផលិក​ម្ម​ចិញ្ចឹមសត្វ ការ​គ្រប់គ្រង​កសិដ្ឋាន ការ​បង្កាត់​ពូជ​សត្វ ស៊ុត ផលិតកម្ម​ទឹកដោះគោ ការ​កែ​ច្នៃ​សត្វ​ជាដើម​។

ឯកឧត្តម វ៉េ​ង សា​ខុន រដ្ឋមន្ត្រី នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​​ថា​៖ «​ភាព​អភិវឌ្ឍ​នៃ​វិស័យ​កសិកម្ម និង វិស័យ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ត្រូវ​បាន​ព្យា​ករណ៍​ថា ​មាន​កំណើន​ល្អ ដោយសារ​មាន​កំណើន​នៃ​ការ​ចិញ្ចឹម​គោ និង​ការ​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ ព្រមទាំង​កំណើន​ផលិតកម្ម​ជ្រូក​ដែល​មានការ​វិនិយោគ​បើក​ទូលាយ​​ពី​បរទេស​»​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​ផ្តោត​សំខាន់​លើ​ការ​រៀបចំ​ច្បាប់​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ ការ​លើកកម្ពស់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ការ​បង្កាត់​ពូជ ការ​ចិញ្ចឹមសត្វ​និង​សុខភាព​សត្វ និង​ការ​លើកទឹកចិត្ត​ការ​វិនិយោគ​ជា​ទ្រង់ទ្រាយ​ធំ និង​មធ្យម​ក្នុង​ការ​ផលិត​ចំណី​សត្វ​ដើម្បី​គាំទ្រ​​ការ​ចិញ្ចឹមសត្វ ការ​បង្កាត់​ពូជ និង​ការ​ផ្សព្វផ្សាយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សាច់ និង​ផលិតកម្ម​សត្វ​ដែល​ចេះ​តែ​កើនឡើង​ស្រប​ទៅ​នឹង​កំណើន​ប្រជាពលរដ្ឋ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​លើកកម្ពស់​ជីវភាព​កសិករ​ចិញ្ចឹមសត្វ​នៅ​ជនបទ​»​។

ក្រុមហ៊ុន​ស៊ី​.​ភី នៅ​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​វិស័យ​កសិឧស្សាហកម្ម និង​ចំណី​អាហារ​បាន​សង្កត់ធ្ងន់​លើ​ភាព​ជោគជ័យ​ក្នុង​នាម​ជា​អ្នកដឹកនាំ​នៃ​វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា ផ្នែក​ចំណី​សត្វ​និង​ចិញ្ចឹមសត្វ​តាម​រយៈ​ការ​ទទួល​បាន​ពានរង្វាន់​ចំនួន​បី​ប្រភេទ​ដូច​ជា​ពាន «Most Outstanding Feed Producer» ពាន​«Most Outstanding Integrator» និង​ពាន​«Most Outstanding Meat Processor» ។

ក្រុមហ៊ុន​នេះ​រួម​បញ្ចូល​ការ​ផលិត​ចំណី​សត្វ ការ​បង្កាត់​ពូជ​សត្វ កសិដ្ឋាន​បង្កាត់​ពូជ​សត្វ​និង​ចិញ្ចឹមសត្វ ការ​កែ​ច្នៃ​សាច់​ការ​ផលិត​សាច់​ឆ្អិន​ពាក់កណ្តាល​សម្រេច និង ផលិតផល​អាហារ​ឆ្អិន​ស្រាប់​។ ក្រុមហ៊ុន មាន​គោលបំណង​ផលិត​ម្ហួ​ប អាហារ​ដែល​មានគុណ​ភាព និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។ ក្រុមហ៊ុន ស៊ី​.​ភី បាន​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​កសិករ​កម្ពុជា​ជាង​១ ០០០​នាក់​នៅ​ទូ​ទាំង​២៥​ខេត្ត ក្រុង​ក្នុង​វិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា​។

លោក Wittaya Kreangkriwit អង្គ​នាយករង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ី​.​ភី ​ដែល​ទទួល​ពាន «Most Outstanding Feed Producer» មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​អារម្មណ៍​សប្បាយ​រីករាយ ដែល​ក្រុមហ៊ុន​បាន​ទទួល​ពាន​ចំនួន​៣ ក្នុង​ចំណោម​ពាន​ទាំង​១២​។ ហើយ​​ក្រុមហ៊ុន​នៅ​តែ​បន្ត ក្នុង​ការ​ចូលរួម​ជាមួយ​បងប្អូន​កសិករ ដើម្បី​បន្ត​អភិវឌ្ឍន៍​ផ្នែក​កសិកម្ម ចំណី​សត្វ និង​បសុសត្វ​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព និង​និរន្ត​ភាព​»​។

ពានរង្វាន់​ទាំងនេះ បាន​បង្ហាញ​ពី​ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ល្អិតល្អន់​របស់​ក្រុមហ៊ុន​ ស៊ី​.​ភី ក្នុង​ការ​​អភិវឌ្ឍ​អាជីវកម្ម​កសិឧស្សាហកម្ម និង​ចំណីអាហារ​ដើម្បី​ធានា​គុណភាព​ដល់​អតិថិ​ជន​​ក្នុង​ការ​ទទួល​បាន​ផលិតផល​ល្អ​បំផុត និង​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ សប្បាយ​រីករាយ​ជាមួយនឹង​ជីវភាព​រស់នៅ​ដែល​ពួក​គេ​កំពុង​សុ​បិ​ន្ត​ក្រោម​គំនិត «​រសជាតិ​ឆ្ងាញ់ គុណភាព​ល្អ​»​។

សម្ព័ន្ធ​ក្រុមហ៊ុន ចា​រើ​ន​ភោគ​ផា​ន់​អាហារ​ចំកាត់​(CPF) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​មួយ​ដែល​ឈាន​មុខ​គេ​ផ្នែក​កសិឧស្សាហកម្ម និង​ចំណីអាហារ​ដែល​ដំណើរការ​អាជីវកម្ម​ជា​លក្ខណៈ​​បែប​បណ្តាញ​បែក​ចែក​សាខា និង​បាន​ដំណើរការ​អាជីវកម្ម​នៅ​១៦​ប្រទេស​ជុំវិញ​ពិភពលោក​ដែល​មានការ​នាំ​ចេញពី​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ជាង​៣០​ប្រទេស សម្រាប់​ផ្ត​ត់​ផ្គង់​ដល់​អ្នក​បរិភោគ​ជាង​៤​ពាន់​លាន​អ្នក​ជុំវិញ​ពិភពលោក​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ