ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សង្ស័យ​ហៅ​សួរនាំ ឆែកឆេរ​ចុះឡើង​បែកធ្លាយ​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់​​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពេល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​នៅ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ប្រទះ​ឃើញ ដោយ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ និង ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន ១​កញ្ចប់​តូច…

រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់​​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពេល​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​នៅ​តាម​ផ្លូវ ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ប្រទះ​ឃើញ ដោយ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ និង ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន ១​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍ សំរាប់​ជក់​មួយ​កំ​ប្លេ​រ​ជាប់​នឹង​ខ្លួន​ផង​ដែរ​នោះ​។

ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ផ្លូវ​ស​ប៊ិ​ត ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ រី សុ​ជាតិ ភេទប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជា​កម្មករ​ដឹក​ជញ្ជូន​ទំនិញ​អោយ​គេ​នៅ​តាម​ផ្ទះ ស្នាក់​នៅ​ហាង​លក់ទំនិញ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ ឫស្សី ឃុំ​បរាយ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​កំពុង​តែ​ធ្វើការ​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ដូច​សព្វមួយដង លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ពណ៌ ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ​១GD-៩០០៣ តែ​ម្នាក់ឯង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ដោយ​មានការ សង្ស័យ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ហៅ​អោយ​ឈប់​ធ្វើការ​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនូ​ន ១​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​សំរាប់​ជក់​មួយ​កំ​ប្លេ​រ​ផង​ដែរ ទើប​ឈាន​ទោ​ដល់​ការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន ១​កញ្ចប់​តូច និង ឧបករណ៍​សំ​ប្រាប់​ប្រើ ប្រាស់​មួយ​កំ​ប្លេ​រ​ជា​វត្ថុ​តាង ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង កំណត់ហេតុ បញ្ជូន​ទៅ​កាន់​ង​ធិ​ការដ្ឋាន​នគរបាល ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ