ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ៗ​ប្រមូលប្រាក់​ពី​សិស្ស​ប្រចាំ​ថ្ងៃ​…​លោកនាយក​សាលា​ក៏​ដឹង​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រុម​អាណាព្យាបាល​របស់​សិស្សនៃ​សាលា​បឋម​សិក្សា​ភូមិ​ឫ​​ស្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ បានអោយ​ដឹង​ថា មួយ​រយៈ​ធំ​កន្លង​មកនេះ ក្រុម​គ្រូ​ៗ​ប្រុស​ស្រី​នៃ​សាលា​ខាងលើ បាន​យក​ប្រាក់​ថ្លៃ​សិក្សា​ក្នុង​មួយ​ថ្ងៃ​សិស្ស​ម្នាក់​១០០០​រៀល​ពី​កូន​ៗ​របស់​ពួក​គាត់ មិន​ថា​កូន​ពួក​គាត់​ជា​អ្នក​ធូរធារ…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រុម​អាណាព្យាបាល​របស់​សិស្សនៃ​សាលា​បឋម​សិក្សា​ភូមិ​ឫ​​ស្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ បានអោយ​ដឹង​ថា មួយ​រយៈ​ធំ​កន្លង​មកនេះ ក្រុម​គ្រូ​ៗ​ប្រុស​ស្រី​នៃ​សាលា​ខាងលើ បាន​យក​ប្រាក់​ថ្លៃ​សិក្សា​ក្នុង​មួយ​ថ្ងៃ​សិស្ស​ម្នាក់​១០០០​រៀល​ពី​កូន​ៗ​របស់​ពួក​គាត់ មិន​ថា​កូន​ពួក​គាត់​ជា​អ្នក​ធូរធារ ឬ​មាន​ក្រ​នោះ​ឡើយ ។

ប្រភព​ព័ត៌មាន​ស្និ​ទ្ធិ​ស្នាល​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​ក្រុម​អាណាព្យាបាល​សិស្ស ដែល​សុទ្ធតែ​ជា​សិស្ស​ក្រីក្រ​អោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​កូន​ៗ​របស់​ពួក​គាត់​ទៅ​រៀន គឺ​គ្រូ​តម្រូវ​អោយ​បង់ប្រាក់​ចំនួន​១០០០​រៀល ប្រចាំ​ថ្ងៃ ឬ​ក៏​អាច​បង់​ជា​ខែ​ក៏​បាន គឺ​៥​ដុល្លារ ប៉ុន្តែ​ការ​តម្រូវ​អោយ​កូនសិស្ស​បង់ប្រាក់​សម្រាប់​ការ​រៀនសូត្រ​ច្រើន​បែរ​នេះ គឺជា​ការ​ដាក់​គំនាប និង​ជា​ការ​ធ្វើបាប​ដល់​កូនសិស្ស​ក្រីក្រ ដែល​ពួក​គេ​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ចំណាយ​សម្រាប់​ការ​រៀនសូត្រ​ប្រចាំ​ថ្ងៃ ព្រោះតែ​កត្តា​ជីវភាព​ក្នុង​គ្រួសារ គឺ​មាន​ភាព​តោកយ៉ាក​លំបាក​បំផុត ដែល​ខ្លះ​កូន​ដល់​ទៅ​ពីរ​បី​នាក់ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា សម្រាប់​កូនសិស្ស​ថ្នាក់​ទី​១ គឺ​គ្រូ​តម្រូវ​អោយ​បង់​៥០០​រៀល ចំណែក​គិត​ចាប់ពី​ថ្នាក់​ទី​២ ដល់​ថ្នាក់​ទី​៦ គឺ​តម្រូវ​អោយ​បង់​១០០០​រៀល ក្នុង​មួយ​ថ្ងៃ ។

ស្ត្រី​ជា​អ្នកលក់​លៀស​ហាល​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង​ថា កូន​ៗ​របស់​គាត់​២​នាក់ ដែល​ជា​សិស្ស​អង្គការ​រៀន​នៅ​ក្នុង​សាលា​ខាងលើ ដែល​សិស្ស​អង្គការ​នេះ គឺ​មិន​តម្រូវ​អោយ​បង់​ថវិកាសម្រាប់​ការ​រៀនសូត្រ​ទៅ​កាន់​គ្រូ​ៗ​នោះ​ទេ ព្រោះ​ខាង​អង្គការ​ជា​អ្នក​ចំណាយ​ថវិការ​អោយ​រួច​ទៅ​ហើយ ប៉ុន្តែ​ក្រុម​គ្រូ​ៗ​នៅ​តែ​បន្ត​យក​ប្រាក់​ពី​កូន​ៗ​របស់​គាត់​ដដែល រហូត​ទាល់តែ​ខាង​តំណាង​អង្គការ​ចុះ​មក​សួរនាំ ទើប​ក្រុម​គ្រូ​ៗ​ទាំងនោះ​បញ្ឈប់​ការ​យក​ប្រាក់​ប្រចាំ​ថ្ងៃ​ពី​កូន​ៗ​របស់​គាត់ ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ នាយក​សាលា​បឋម​សិក្សា​ភូមិ​ឫ​ស្សី​ខាងលើ​បាន​ឆ្លើយ​ប្រាប់​កោះសន្តិភាព អោយ​ដឹង​ថា ចំពោះ​បញ្ហា​នៃ​ការ​យក​លុយ​ប្រចាំ​ថ្ងៃ​ពី​កូនសិស្ស​នេះ លោក​ពុំ​បានដឹង​ឡើយ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បាន​ប្រជុំ​ណែនាំ​ក្រុម​គ្រូ​ៗ​ទាំងអស់ គឺ​មិន​អោយ​មានការ​យក​លុយ​ពី​កូនសិស្ស​លើស​៥០០​រៀល​ឡើយ ហើយ​ក្នុង​នោះ​សម្រាប់​សិស្ស​ក្រី​ក្រី​ជួប​ការ​លំបាក​ខ្លាំង ឬ​កូនសិស្ស​របស់​អង្គការ ក៏​ពុំ​តម្រូវ​អោយ​មានការ​យក​លុយ​ពី​ពួក​គាត់​ផង​ដែរ ប៉ុន្តែ​ប្រសិនបើ​មានការ​ធ្វើ​អ្វីមួយ​ផ្ទុយ​ពី​អ្វី​ដែល​លោក​ធ្លាប់​ណែនាំ​នោះ គឺ​លោក​ពុំ​ដឹង​ឡើយ ដោយ​លោក​និយាយ​យ៉ាង​ខ្លី​ថា គឺ​ក្រុម​គ្រូ​ៗ​យក​លុយ​ពី​កូនសិស្ស​ហើយ​លាក់បាំង​ព័ត៌មាន​មិន​អោយ​លោក​ដែល​ជា​នាយក​សាលា​បានដឹង ។

សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​អោយ​ដឹង ពី​ក្រុម​អាណាព្យាបាល​សិស្ស គឺ​បាតុភាព​នេះ កើត​មាន​ឡើង​មក​ជា​យូរហើយ តែ​មិន​ដែល​មានការ​កែប្រែ​ណាមួយ​ពី​ថ្នាក់ដឹកនាំ​សាលា​សោះ​។ ពួក​គាត់បញ្ជាក់​ថា ប្រាក់​ចំនួន​១០០០​រៀល​សម្រាប់​ការ​រៀនសូត្រ​ប្រចាំ​ថ្ងៃ គឺ​វា​មិន​ច្រើន​នោះ​ឡើយ សម្រាប់​កូនសិស្ស ដែល​ជា​កូន​អ្នកមាន​ជីវភាព​ធូរធារ​ក្នុង​សង្គម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ប្រសិនបើ សម្រាប់​កូន​អ្នក​ក្រីក្រ ក្រខ្សត់​លំបាក​តោក
យ៉ាក​ដូច​ពួក​គាត់​វិញ គឺ​ពំ​ុ​មាន​លិទ្ធ​ភាព​បង់​ជូន​លោកគ្រូ​អ្នកគ្រូ​ឡើយ ព្រោះ​ពួក​គាត់ រក​មួយ​ថ្ងៃ​សម្រាប់​រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ មិន​អាច​មាន​សមត្ថភាព​រក​លុយ​អោយ​កូន​បង់​ជូន​គ្រូ​ច្រើន​បែប​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ