ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ប្តី​ប្រពន្ធ​រអិល​​ធ្លាក់​ពីលើ​ផ្ទាំង​ថ្មដ៏​​ខ្ពស់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្ដី​ប្រពន្ធ​ជនជាតិ​ឥណ្ឌា ពេល​ថត ​«selfie» ក៏​រអិល​ធ្លាក់​ពីលើ​ផ្ទាំង​ថ្ម​នៅ​ក្នុង​ឧទ្យាន​ជាតិ​ «Yosemite» សហរដ្ឋអាមេរិក​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ គឺ​លោក​វី​សា​នុ វី​សាវ៉ា​ណាត​(Vishnu Viswanath)…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្ដី​ប្រពន្ធ​ជនជាតិ​ឥណ្ឌា ពេល​ថត ​«selfie» ក៏​រអិល​ធ្លាក់​ពីលើ​ផ្ទាំង​ថ្ម​នៅ​ក្នុង​ឧទ្យាន​ជាតិ​ «Yosemite» សហរដ្ឋអាមេរិក​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ គឺ​លោក​វី​សា​នុ វី​សាវ៉ា​ណាត​(Vishnu Viswanath) អាយុ​២៩​ឆ្នាំ និង​នាង​មី​ណា​ស៊ី មូរ៉ា​ទី​(Meenakshi Moorthy) ។

ប្តី​ប្រពន្ធ​នោះ​មាន​អាជីព​ជា​អ្នក​ណែនាំ​ទេសចរណ៍​នៅ​តាម​វ៉េបសាយ​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​ធ្លាក់​នៅ​ចំណុច​ទស្សនា​ទេសភាព​ដ៏​ល្បី​ពីលើ​ផ្ទាំង​ថ្ម​ក្នុង​ឧទ្យាន​ជាតិ​អា​មេ​រិ​ក ដោយ​បរិវេណ​នោះ​គ្មាន​របង ។

បុគ្គលិក​នៅ​ក្នុង​ឧទ្យាន​បញ្ជាក់​ថា​ជន​រង​គ្រោះ​បាន​ធ្លាក់​ពី​កម្ពស់​២៤៥ ម៉ែត្រ ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​ប្រើ​ឧទ្ធម្ភាគចក្រ​ក្នុង​ការ​ជួយ​យក​សាកសព ។ បច្ចុប្បន្ន​កំពុង​ស៊ើប​អង្កេត​មូលហេតុ​ពី​ការ​ស្លាប់​។ បងប្រុស​របស់​បុរស​រង​គ្រោះ​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ឥណ្ឌា​​ថា ​ប្អូនប្រុស និង​ប្អូនថ្លៃ​ប្រហែលជា​ស្លាប់​ក្នុង​ពេល​ព្យាយាម​ថត «selfie» នៅ​ឯ​គែម​ថ្ម ។ ពួក​គេ​ទាំង​២​នាក់​រស់នៅ​សហរដ្ឋអាមេរិក រមែង​ធ្វើ​ទេសចរណ៍​នៅ​ទីតាំង​នានា​ដើម្បី​សរសេរ​ពី​រឿងរ៉ាវ​គួរ​ឲ្យ​ទស្សនា​នៅ​លើ​វ៉េបសាយ ។

របាយការណ៍​បញ្ជាក់​បន្ថែម​ថា​អ្នក​ស្លាប់​ពី​ការ​ថត​«​សែ​ល​ហ្វ៊ី» បច្ចុប្បន្ន​មាន​ប្រហែល​២៥៩​នាក់​នៅ​ទូ​ទាំង​ពិភពលោក ។ មូលហេតុ​ដោយសារ​លង់ទឹក រថយន្ត​បុក និង​ធ្លាក់​ពី​ទី​ខ្ពស់ ប៉ុន្តែ​នៅ​ឥណ្ឌា​មាន​ចំនួន​១៥៩​នាក់ បន្ទាប់​មក​រុ​ស្ស៊ី អា​មេ​រិ​ក និង​ប៉ា​គី​ស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ