ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication ផ្តល់​ជូន​ល្បឿន​គុណ​នឹង​២​សម្រាប់​ការ​ភ្ជាប់​អ៊ិ​ន​ធឺ​ណិ​តរៀង​រាល់​ស​ប្តា​ហ៏​ទី ២

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication ដែល​ជា​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ជូន កម្ពុជា​នូវ​សេវាកម្ម​ភ្ជាប់​អ៊ិ​ន​ធឺ​ណិ​ត​ដោយ​ផ្តោត​លើ​គុណភាព ភាព​ជឿ​ទុកចិត្ត និង​ភាព​ពេញចិត្ត របស់​អតិថិជន បាន​ដាក់​ចេញ​នូវ​ប្រូ​ម៉ូ​សិន​ផ្តល់​ជូន​ល្បឿន​គុណ​នឹង​២​សម្រាប់​ការ​ភ្ជាប់ អ៊ិ​ន​ធឺ​ណិ​តរៀង​រាល់​ស​ប្តា​ហ៍​ទី​២…

ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication ដែល​ជា​ក្រុមហ៊ុន​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ជូន កម្ពុជា​នូវ​សេវាកម្ម​ភ្ជាប់​អ៊ិ​ន​ធឺ​ណិ​ត​ដោយ​ផ្តោត​លើ​គុណភាព ភាព​ជឿ​ទុកចិត្ត និង​ភាព​ពេញចិត្ត របស់​អតិថិជន បាន​ដាក់​ចេញ​នូវ​ប្រូ​ម៉ូ​សិន​ផ្តល់​ជូន​ល្បឿន​គុណ​នឹង​២​សម្រាប់​ការ​ភ្ជាប់ អ៊ិ​ន​ធឺ​ណិ​តរៀង​រាល់​ស​ប្តា​ហ៍​ទី​២ ដល់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​។ ល្បឿន​​នេះ​មិនមែន​១​ថ្ងៃ ហើយ​ក៏​មិនមែន​១​អាទិត្យ​ដែរ គឺ​រៀង​រហូត​តែ​ម្តង​!

លោក ច​ន្ធី សុ​ធន នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication បាន​មាន​ប្រសា​ស​ន៏​ថា នេះ​ជា​ប្រូ​ម៉ូ​សិន​មួយ​ក្នុង​ចំណោម​ប្រូ​ម៉ូ​សិន​ផ្សេង​ៗ​ទៀត ដែល​ក្រុមហ៊ុន បាន​និង​កំពុង​យកចិត្តទុកដាក់ ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ជូន​ដល់​ក្រុមហ៊ុន អាជីវកម្ម​ទាំងអស់​នូវ គុណភាព ភាព​ជឿ​ទុកចិត្ត និង​ភាព​ពេញចិត្ត​។

លើស​ពី​នេះ​បណ្តាល ក្រុមហ៊ុន​ទាំងអស់​ក៏​នឹង ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន ព្រោះថា ល្បឿន​កើនឡើង តម្លៃ​នៅ​ដដែល ហើយនឹង​ទទួល បាន​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​ដែល​ដំណើរការ​ជា​និច្ច​តាម​រយៈ បច្ចេកវិទ្យា​បណ្តាញ​អុ​ប​ទិ​ក​ក្រោម​ដី ១០០% របស់​ក្រុមហ៊ុន​។

លោក សុ​ធន ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication គឺជា​ផ្នែក​មួយ​ដែល​ជួយ​ធ្វើ​អោយ​បណ្តាល​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​រីក​ចម្រើន​ទៅ​មុខជា​មួយ បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​ដ៏​ល្អ​របស់​ខ្លួន​។

លោក ហេង ម៉េ​ង​ហូ នាយក​ក្រុមហ៊ុន​សន្តិសុខ Libra បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ល្អ ប្រសើរ​មែន​ទេ​ន ព្រោះ​វា​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ក្រុមហ៊ុន ហើយ​ល្បឿន​វិញ​បាន រហូត​ដល់​គុណ​នឹង​២​ទៀត​រក​ណា​បាន​។ ខ្ញុំ​ពិតជា​ពេញចិត្ត​សេវា​របស់​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication ព្រោះ​ដើរ​ស្រួល​លឿន ហើយ​សេវា​ថែទាំ​ក៏​ល្អ​អាច​ជឿ​ទុកចិត្ត​បាន​។

សូម​ជំរាប​ជូន​ផង​ដែរ​ថា សព្វថ្ងៃ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត Today Communication បាន​និង​កំពុង ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​កញ្ចប់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ជា​ច្រើន​ជម្រើស ដែល​មាន​ដូច​ជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ​៖ 023/070 21 5577 ឬ​តាម​រយៈ គេហរ​ទំព័រ www.today.com.kh​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ