ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូល​ផល​ស្រូវជនជាតិភាគតិច… ​ដើរ​បូត​ដាក់​កា​ផា

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ប្រពៃណី​ប្រកប​របរ​កសិកម្ម​ដាំ​ស្រូវ​តាម​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្តរតនគិរី នៅ​តែ​រក្សា​បាន​ទោះបី​បច្ចុប្បន្ន​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​មាន​ឧបករណ៍​សម្ភារ​កសិកម្ម​ទំនើប​យ៉ាងណា​ក៏​ដោយ ។ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ម្នាក់​នៅ​ភូមិ​កា​ញ៉ែង ឃុំ​ប៉ូ​យ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី កាលពី​ពេល…

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ប្រពៃណី​ប្រកប​របរ​កសិកម្ម​ដាំ​ស្រូវ​តាម​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្តរតនគិរី នៅ​តែ​រក្សា​បាន​ទោះបី​បច្ចុប្បន្ន​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង​មាន​ឧបករណ៍​សម្ភារ​កសិកម្ម​ទំនើប​យ៉ាងណា​ក៏​ដោយ ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​ម្នាក់​នៅ​ភូមិ​កា​ញ៉ែង ឃុំ​ប៉ូ​យ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ប្រពៃណី​កសិកម្ម​តាម​បែប​ប្រពៃណី​នេះ​គឺ​មាន​តាំងពី​បុរាណ​ដូនតា​ពួក​គាត់​មក​ម្ល៉េះ ។ ស្រូវចម្ការ​គឺ​ចាប់ផ្តើម​ដាំ​ពី​ពាក់កណ្តាល​ខែមិថុនា​ហើយ​ត្រូវ​ប្រមូល​ផល​នៅ​ពាក់កណ្តាល​ខែតុលា ។ ពួក​គាត់​មិន​ប្រើ​កណ្តៀវ​ច្រូតកាត់​ទេ គឺ​ពួក​គាត់​នៅ​តែ​បន្ត​ការ​ស្ពាយ​កា​ផា​ដើរ​បូត​គ្រាប់ស្រូវ​ដាក់​ក្នុង​នោះ​ដដែល​។

ស្រូវចម្ការ​នេះ​ជនជាតិ​ដើម​ភាគតិច​ហៅ​ឈ្មោះ​ថា «​ស្រូវ​កា​វែ​ត​»​ប្រភេទ​ពូជស្រូវ​នេះ​គឺ​ដាំ​បាន​តែ​ក្នុង​ចម្ការ​ដី​ទីទួល​ប៉ុណ្ណោះ​មិន​អាច​យក​ទៅ​ធ្វើ​ស្រូវ​ស្រែ​បាន​ទេ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​មុន​ពេល​ដាំ​ស្រូវ គឺ​ត្រូវ​សែនព្រេន​ម្តង​ដល់​ពេល​ស្រូវ​ឡើង​ដើម​ធំ​សែនព្រេន​ម្តងទៀត​និង​ពេល​ស្រូវ​ឡើង​ជង្រុក​ធ្វើ​ពិធី​សែនព្រេន​ម្តងទៀត ។ ការ​សែន​ព្រេង​នេះ​គឺ​ក្នុង​ន័យ​ថា​សុំ​ម្ចាស់​ទឹកដី​អា​រុក្ខ​អារក្សអ្នកតា​ដែល​បាន​ប្រទាន​ផល​ស្រូវ​ឱ្យ​បាន​ច្រើន​ដល់​ពួក​គាត់ ។

ទោះជា​យ៉ាងណា​ក្តី​ទំនៀមទម្លាប់​ដាំ​ស្រូវចម្ការ​កំពុង​តែ​បាត់បង់​ជា បណ្តើរ​ៗ​ហើយ​ទោះបីជា​ពួក​គាត់​មួយ​ចំនួន​នៅ​បន្ត​ដាំ​ក៏​ដោយ​។ កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​បាត់បង់​ការ​ដាំ​ស្រូវ​នោះ គឺ​ជនជាតិ​ដើម​ភាគតិច​បាន​ងាក​មក​ដាំ​ដំណាំ​កសិឧស្សាហកម្ម​វិញ​ម្តង​ស្ទើរ គ្រប់​ៗ​គ្នា​ទៅ​ហើយ ដូច​ជា​ដាំ​ស្វាយចន្ទី ដាំដំឡូង​មី សណ្តែកសៀង និង​កៅស៊ូ ជាដើម ។

មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ក្នុង​ឆ្នាំ​២០១៨​បាន​បង្ហាញ​ថា​ផ្ទៃដី​ដាំ​ស្រូវចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​មាន​ជាង​១០៣៩៧​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​ស្រែ​សរុប​របស់​កសិករ​ទូ​ទាំង​ខេត្តរតនគិរី​ជាង​២៧០៣៣​ហិ​កតា ។ រហូត​មក​ដល់​បច្ចុប្បន្ន ផ្ទៃដី​ស្រូវចម្ការ​បាន​ថយ​ចុះ​នៅ​ប្រមាណ​ជាង​១ ២០០០​ហិ​កតា​ប៉ុណ្ណោះ គឺ​តិច​ជាង​ផ្ទៃដី​ធ្វើស្រែ​សន្ទូង ឬ​ស្រែពង្រោះ​របស់​កសិករ​ខ្មែរ ។

លោក​សែ​ម រឿ​ន ប្រធាន​ការិយាល័យ​ក្សេ​ត​សាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​ចាត់​ទុក​ការ​ថយ​ចុះ​បរិមាណ​ដី​ស្រូវចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ថា​ជា​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ការ​ធ្វើ​កសិកម្ម​បែប​សម័យ​ទំនើប គឺ​តម្រូវ​តាម​ទីផ្សារ​ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​​តម្លៃ​ទីផ្សារ​ល្អ​ប្រសើរ​ផង ។ លោក​ថា​«​យ៉ាងណាមិញ ការ​បោះបង់​ប្រពៃណី​ធ្វើ​ស្រូវ​ចម្ការ​របស់​សហគមន៍​នាំ​ឱ្យ​កសិករ​ជនជាតិ​ដើម​ភាគតិច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ពី​វិស័យ​កសិកម្ម​នេះ​បង្កើន​ជីវភាព​គ្រួ​សារបាន​កាន់តែ​ប្រសើរ​ឡើង ។ បងប្អូន​យើង​មួយ​ចំនួន​គាត់​មាន​ដីចម្ការ ចាស់​ៗ​ដោយសារ​គាត់​ឃើញ​ទិន្នផល​ស្រូវ​លែង​សូវ​បាន​ផល​ច្រើន​គាត់​ដាំដំឡូង​មី និង​ដាំ​សណ្ដែកសៀង​វិញ »​។

កសិករ​ជនជាតិ​ដើម​ភាគតិច​ដាំ​ពូជស្រូវ​ចម្ការ​ស្រប​ទៅ​តាម​ស្ថានភាព​ដី នៅ​តាម​ទីទួល ឬ​ជម្រាលភ្នំ សម្រាប់​ត្រៀម​បម្រុង​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​តែ​ប៉​ណ្ណោះ ។ ការ​ធ្វើ​ស្រូវ​ភាគ​ច្រើន​គាត់​ងាក​មក​ធ្វើ​នៅ​ដី​ច្រប់​ដែល​ប្រភព​ទឹក​ធ្វើស្រែ ហើយ​គាត់​យក​ដីចម្ការ​ដាំដំឡូង ដូច្នេះ​ដីស្រែ​កើនឡើង​ដោយសារ​ច្រប់​ប្រភព​ទឹក ។

ពូជស្រូវ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពូជស្រូវ​របស់​កសិករ​ខ្មែរ​ទូទៅ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ