ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រេ​ចង្កូត​ចុះឡើង​ៗ ស្រាប់តែ​មនុស្ស​រត់គេច​ព្រាត ខណៈ​អ្នកខ្លះ​ស្រែក​ផ្អើល​ពេញ​ផ្លូវ (មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ភ័យ​ព្រលឹង​ចុង​សក់ ខណ​:​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​របស់​ក្រុ​ហ៊ុន ហុង ហួត​លី មួយ​គ្រឿង បើកបរ​សុខ​ៗ​នៅ​កន្លែង​ការដ្ឋាន​ធ្វើ​ផ្លូវ ស្រាប់តែ​ដាច់​ហ្វ្រាំង ជ្រុល​ចង្កូត​បុក​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​ភ័យ​ព្រលឹង​ចុង​សក់ ខណ​:​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​របស់​ក្រុ​ហ៊ុន ហុង ហួត​លី មួយ​គ្រឿង បើកបរ​សុខ​ៗ​នៅ​កន្លែង​ការដ្ឋាន​ធ្វើ​ផ្លូវ ស្រាប់តែ​ដាច់​ហ្វ្រាំង ជ្រុល​ចង្កូត​បុក​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​អស់​ចំនួន​៩​គ្រឿង ខ្ទេច​ទាំងស្រុង​៤​គ្រឿង និង​ខូចខាត​រថយន្ត​១​គ្រឿង ។

ហេតុការណ៍​រថយន្ត​ដាច់​ហ្វ្រាំង​បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​ក្រាល​កៅស៊ូ​១​កន្លែង ក្បែរ​ផ្សារ​សាមគ្គី ហៅ ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​របស់​ក្រុមហ៊ុន ហុង ហួត​លី មួយ​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ពាក់​ស្លាក​លេខ បាត់ដំបង ៥A-០០៣២ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្រាល ។

ចំណែក​អ្នកបើកបរ​រថយន្ត​បន្ទាប់​ពី​ទទួល​រង​ការ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បាន​បើកទ្វារ​រថយន្ត រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​ទុក​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ខាងលើ​ត្រូវ​បាន​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​ជួល​ឱ្យទៅ​ក្រឡុក​ស៊ីម៉ង់​តិ៍​ធ្វើ​ផ្លូវ​១​កន្លែង លុះ​បន្ទាប់​ពី​លាយ​ស៊ីម៉ង់​ត៍រួចរាល់ គេ​ឃើញ​អ្នកបើកបរ​ចាប់ផ្តើម​បញ្ឆេះ​រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​ចោត​ចុះ​ទួល ក៏​រេ​ចង្កូត​ចុះឡើង​ៗ ស្រាប់តែ​ឃើញ​មនុស្ស​ក្បែរ​ចិញ្ចើម​ផ្លូវ​នាំ​គ្នា​រត់គេច​ព្រាត ដោយ​អ្នកខ្លះ​ស្រែក​ឱ្យ​ទាញ​យក​កូនចៅ​ចេញពី​ផ្លូវ ។

ពេល​នោះ​មាន​មនុស្ស​ក្មេង​ចាស់​ជា​ច្រើន​នាក់​កំពុង​តែ​ឈរ​នៅ​ក្បែរ​កន្លែងផ្ទះ​កើតហេតុ លុះ​ក្រឡេក​ឃើញ​រថយន្ត​តម្រង់​ក្បាល​មក​ចំ ក៏​ស្ទុះ​រត់គេច​ខ្លួន​ភ្លាម ទើប​បុក​រោង​លក់​គុយទាវ និង​រោង​ដាក់​តាំង​ម៉ូតូ​លក់​ពេញទំហឹង បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​ម៉ាក​ឌ្រី​ម​អស់​ចំនួន​៩​គ្រឿង ក្នុង​នោះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៤​គ្រឿង និង​រថយន្ត​កាម​រី​គូទ​ស្វិត​ពណ៌​ស​១​គ្រឿង ព្រមទាំង​សម្ភារ​:​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។

ក្រោយ​ពេល​កើតហេតុ អ​បន្ទាប់​ពី​នគរបាល​ធ្វើការ​វាស់វែង​រួច ក៏​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិកា​រ​ដ្ឋា​ន​នគរបាល​ក្រុងប៉ៃលិន រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​ដោះស្រាយ និង​សង​ថ្លៃ​ខូចខាត​ទាំងអស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ