ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​អធិប​ភាព​លោក​ឃឹម សា​រិ​ទ្ធិ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​វប្ប​ធ​ម៌​ និង​វិចិត្រសិល្បៈ​តំណាង​ដ៏​ខ្ពស់​ខ្ពស់​លោក​ជំទាវ​ភឿ​ង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៌​…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​អធិប​ភាព​លោក​ឃឹម សា​រិ​ទ្ធិ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​វប្ប​ធ​ម៌​ និង​វិចិត្រសិល្បៈ​តំណាង​ដ៏​ខ្ពស់​ខ្ពស់​លោក​ជំទាវ​ភឿ​ង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៌​ និង​វិចិត្រសិល្បៈ លោក វ៉ា​សា​រេ​ន​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​លោកស្រី​ឯក សុវណ្ណ​ភារៈ អភិ
បាលរង​នៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ​ខេត្តស្វាយរៀង​។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​គណៈប្រតិភូ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត​តំណាង​កងកម្លាំង​ទាំង​បី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត អភិបាលរង​ក្រុង​ស្រុក​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​និង​នាយក​ទី​ចាត់​ចំណុះ​សាលាខេត្ត ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ផង​ដែរ លោកស្រី​ឥន្ទ ណាគ្រី បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខំ​ត​ខំប្រឹង​ប្រែ​បំពេញភារកិច្ច​របស់​ខ្លូ​ន​អោយ​បាន​ល្អ និង​ព្យាយាម​ធ្វើ​សម្រេច​អោយ​បាន​នូវ​បញ្ហា​ទាំងឡាយ​ណា​ដែរ​មាន​ចំពោះ​មុខ​។

សូម​បញ្ជាក់​ថា យោង​ប្រកាស​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវ​បាន​ប្រគល់​ភារកិច្ច​ជូន​លោកស្រី​ឥន្ទ​ណាគ្រី ជា​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តស្វាយរៀង​ជំនួស​លោក អ៊ុ​ក គឹ​ម​នី ដែល​ត្រូវ​ចូល​និវត្តន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ