ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ផ្អើល​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គគីរ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គគីរ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ម៉ៅ ធូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​សលាយ​ក្រហម ។ ចំណែក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៩៥៨០ បើកបរ​ដោយ​ឈ្មោះ យន់ ទី​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អាចារ្យវត្ត​គី​រី​រម្យ​សន្តិភាព ហៅ​វត្ត​អូរ​ចោត មាន​ទីលំនៅ​ភូមិ​ទួល​ជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ខាងលើ​ពីក្រោយ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ប្រតិបត្តិ​ស្រុក​សំពៅ​លូន ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង រួច​បាន​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំព្រឹក ចំណែក​រថយន្ត​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​យក​ទៅ​ជួសជុល​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​វិញ និង​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ