ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូបុក​​រថយន្ត​វីហ្គោ​​​ឆ្លង​ផ្លូវ​​របួស​​៣​នាក់​នៅ​សង្កាត់​ស្វាយ​ប៉ាក

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុង​ដា ស៊េរី​​២០០៨ ពណ៌ខ្មៅ​​ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2X-8232 មួយគ្រឿង​​បាន​​បើកបោះពួយ​​ទៅ​បុក​​រថយន្ត​​ម៉ាកវីហ្គោ​​មួយគ្រឿង បត់ឆ្លង​ផ្លូវ​​ បណ្តាល​​​ឱ្យ​មនុស្ស​​​៣នាក់​ជិះ​ម៉ូតូ​រង​របួសធ្ងន់​​ទាំង​​​៣​នាក់ កាល​ពី​វេលាម៉ោង​​​៨​យប់ថ្ងៃទី​​​១៦ មីនា ២០១១ នៅ​តាម​ផ្លូវ​​លេខ​​​៥ ភូមិ​ឡកំបោរ ​​សង្កាត់​ស្វាយប៉ាក ​ខណ្ឌ​ឫស្សីកែវ ​។

បន្ទាប់ពីគ្រោះថ្នាក់​​​​ រថយន្ត​ម៉ាក​វីហ្គោ​​ ពណ៌​ស ​​មួយគ្រឿង​ ​​ពាក់ស្លាកលេខ ខេមរ​ភូមិន្ទ ​បាន​បើក​​​​គេចខ្លួនបាត់ ។​ ជនរងគ្រោះ​​ក្នុង​គ្រោះថ្នាក់​​​ចរាចរ​ត្រូវ​សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា ​១-​ឈ្មោះ​​ម៉ឹង សុភា ភេទប្រុស អាយុ​​១៨​ឆ្នាំ ​មានទី​​លំនៅ​​​​ភូមិ​​ក្រោលគោ ​ឃុំ​សំបួរ​មាស ​ស្រុកមុខ​កំពូល​ ខេត្ត​កណ្តាល ​​២-ឈ្មោះ​ចំរើន ​រដ្ឋា ​ភេទ​ប្រុស ​អាយុ​​២៤​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិសំរោង​​ សង្កាត់​​សំរោង ​ខណ្ឌសែនសុខ ​និង​​៣-ឈ្មោះ​​​អន ​ភេទ​​ប្រុស អាយុ​​២១​ឆ្នាំ មានទី​លំនៅ​សង្កាត់​​សំរោង ខណ្ឌ​​សែនសុខ ។​

តាមព័ត៌​មាន​​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ​​មុនពេល​​កើតហេតុ ​ជនរងគ្រោះ​​ទាំង​​៣នាក់ ​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា ​ស៊េរី​២០០៨ ​ធ្វើដំណើរ​​ចេញ​ពី​ភ្នំពេញ ​ក្នុងគោល​បំណង​​ទៅ​ផ្ទះ​នៅ​សង្កាត់​​​សំរោង ។ ពេលធ្វើដំណើរ​​​មកដល់​​ចំណុច​​កើតហេតុ​ ស្រាប់តែ​មាន​រថយន្តម៉ាក​វីហ្គោ​​​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​​ទិសដៅ​​បញ្ច្រាស​គ្នា​ ហើយ​បត់ឆ្លង​​​ផ្លូវ​​មក​ឆ្វេង​​ដៃ ​ក៏​ត្រូវ​​ម៉ូតូ​​បើក​បុក​​ពេញទំហឹង បណ្តាល​ឱ្យ​​​អ្នកជិះ​ម៉ូតូ​ដួលសន្លប់​​ធំ​ទាំង​​៣នាក់ ។ ​ភ្លាម​នោះ ​រថយន្ត​​ក៏បានបើក​​គេច​ខ្លួន​បត់​ចូល​​រាជធានី​​ភ្នំពេញបាត់ស្រមោល ​បន្សល់​​ទុ​​កជនរងគ្រោះ​​​ទាំង​​​៣នាក់បែកក្បាល​​សន្លប់​​នៅ​កណ្តាល​ថ្នល់​ ហើយត្រូវ​​រថយន្តគ្លីនិក​​​ទួល​​គោក​​មកដឹក​​បញ្ជូនទៅ​​​ព្យាបាល ៕​