ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​បុក​គេ​ហើយ​នៅ​ប្រកែក​យក​ត្រូវ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​អ្នក​ដើរ​ឆ្លងផ្លូវ​បណ្តាល​អោយ​ដួល​រង​របួស​ពក​ក្បាល​ម្ខាង​នឹងរ​លាត់ដៃរ​លាត់ជើង​មិន​ដោះស្រាយ​គ្នា​ទេ បែរជា​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​យក​ត្រូវ​រៀង​ៗ​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​នៅ​ចំណុច​មុខ​ណា​ហ្គា​វើ​រ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​អ្នក​ដើរ​ឆ្លងផ្លូវ​បណ្តាល​អោយ​ដួល​រង​របួស​ពក​ក្បាល​ម្ខាង​នឹងរ​លាត់ដៃរ​លាត់ជើង​មិន​ដោះស្រាយ​គ្នា​ទេ បែរជា​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​យក​ត្រូវ​រៀង​ៗ​ខ្លួន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​នៅ​ចំណុច​មុខ​ណា​ហ្គា​វើ​រ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

 

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​ប្រហែល​១៧​ទៅ​១៨​ឆ្នាំ ដើរ​កាន់​យី​ហ៊ឺ​អាំង​ឆ្លងផ្លូវ​យក​ទៅ​កិន​អោយ​ភ្ញៀវ លុះ​ពេល​កំពុង​តែ​ដើរ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាបតែ​មាន​យុវជន​២នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ូ​មមើ ពណ៌​ក្រហម​លា​យស អត់​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ស៊ូ​មមើ អិ​ច បាន​បើក​លឿន​ហើយ​ជែង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​នៅ​ពីមុខ​ក៏​ជ្រុល​ទៅ​បុក​អ្នក​ដើរ​ឆ្លងផ្លូវ បណ្តាល​អោយរ​ងរ​បួស​ពក​ក្បាល​នឹងរ​លាត់ដៃរ​លាត់ជើង រីឯ​ខាង​ម៉ូតូ​វិញ​អ្នក​អង្គុយ​ពីក្រោយ​រង​របួស​បែកក្បាល​ត្រូវ​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ពេទ្យ​ដែល​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រង​របួសស្រាល និងម៉ូតូ​វិញ​ខូចខាត​បែក​ក្បាំង​ម៉ូតូ​ខាងឆ្វេង ប៉ុន្តែ​ភាគី​ទាំង​សងខាង​ជជែក​នឹង​ឈ្លោះប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន​ឡើង​ផ្អើល​ពេញ​ផ្លូវ ហើយ​បងប្រុស​ខាង​ភាគី​ម្ចាស់​ម៉ូតូ​ក៏​បាន​មក​ដល់​រឹតតែ​មិន​បាន​ដោះស្រាយ​ជួយ​ចេញថ្លៃ​ព្យាបាល​ទេ បាន​មក​ឈ្លោះ​ជាមួយ​ភាគី​ម៉ូតូ​ម៉ាក​ហុងដា និង​ពលរដ្ឋ​អ្នក​ដើរ​ឆ្លងផ្លូវ​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាសវែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ