ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្គាល់​គ្នាយូរហើយ…តែជាប់ខ្នោះដោយសារបបួលនាងរួម​ភេទ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ គូស្នេហ៍​មួយគូ​ដែល​ស្គាល់គ្នាយូរ​មក​ហើយ បាន​បបួល​គ្នា​ដើរ​លេង ​រួច​បុរស​ជាគូស្នេហ៍​ដឹក​នាង​មក​បន្ទប់​ជួល​វិញ​លួងលោម​សុំ​រួម​ភេទ តែ​នាង​មិន​ព្រម​ រហូត​មានការ​ចាប់បង្ខំ តែនាង​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ រួចឃាត់ខ្លួន​ប្រុស​ស្នេហ៍​វាយ​ខ្នោះ​តែ​ម្តង ។…

ខេត្តកណ្តាល ៖ គូស្នេហ៍​មួយគូ​ដែល​ស្គាល់គ្នាយូរ​មក​ហើយ បាន​បបួល​គ្នា​ដើរ​លេង ​រួច​បុរស​ជាគូស្នេហ៍​ដឹក​នាង​មក​បន្ទប់​ជួល​វិញ​លួងលោម​សុំ​រួម​ភេទ តែ​នាង​មិន​ព្រម​ រហូត​មានការ​ចាប់បង្ខំ តែនាង​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ រួចឃាត់ខ្លួន​ប្រុស​ស្នេហ៍​វាយ​ខ្នោះ​តែ​ម្តង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា វេលា​ម៉ោង​៩​និង​៤៣​នាទី​យប់ នៅ​បន្ទប់​ជួល​ស្ថិត​ក្នុង​ឃុំ​សិ​ត្បូ ស្រុក​ស្អាង ។

លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុកស្អាង បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២២​ឆ្នាំជា​កម្មការិនី​រោង​ចក្រ មាន​ទីលំនៅ​ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ឃុំ​សិ​ត្បូ ។ ចំណែក​បុរស​ជា​គូស្នេហ៍​ឈ្មោះ ឡេ​ង គឹ​ម​លាង អាយុ​២៩​ឆ្នាំ ជា​កម្មករ​បេះ​ស្វាយ និង​មាន​ទីលំនៅ​ក្នុង​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។

លោក​អធិការ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា បុរស​ឈ្មោះឡេ​ង គឹ​ម​លាង បាន​ឌុ​ប​នាង​ជា​សង្សារ​តាម​ម៉ូតូ​ពី​ឃុំ​ស្វាយ​ប្រទាល មក​បន្ទប់​ស្នាក់​នៅ​របស់​នាង​ក្នុង​ឃុំ​សិ​ត្បូ ។ ពេល​ទៅ​ដល់​បន្ទប់​ជួល នាង​បាន​មក​ក្រៅ​ទិញ​មី​២​កញ្ចប់​ឆុង​ហូប​ជាមួយ​គ្នា​ជា​ធម្មតា រួច​ហើយ​ឈ្មោះ ឡេ​ង គឹ​ម​លាង ក៏​បាន​និយាយ​លួងលោម​អង្វរ​សុំ​រួមរ័ក ប៉ុន្តែ​នាង​មិន​ព្រម ​ទោះបី​សន្យា​នឹង​គ្នា​ក្តី​ ព្រោះ​មិន​ទាន់​រៀប​ការ ។ ដោយសារ​តែ​ការ​ទទូច​ដដែល នាង​ក៏​ដេញ​ឈ្មោះ គឹ​មលាង ឲ្យ​ទៅ​ផ្ទះ ។ ឯ​ឈ្មោះ គឹ​ម​លាង ក៏​ចូល​បន្ទប់​ទឹក​លុបមុខ បន្ទាប់​មក​​ទៅ​ងូតទឹក​ហើយ​ពេល​ចេញ​មក​វិញ​ស្លៀក​តែ​ខោ​ទ្រនាប់ ដើរមក​ដាក់​គន្លឹះទ្វារ​បន្ទប់ ដែល​ពេល​នោះ​ គឺ​វេលា​ម៉ោង​៩​និង​៤៣​នាទី​យប់ ។

ដោយ​ឃើញ​ប្រុស​ស្នេហ៍​ប្រុង​បង្ខំ​នាង​រួមរ័កធ្វើ​ឲ្យ​នាង​ភិតភ័យ​យ៉ាង​ខ្លាំង ក៏​ស្រែក​ឱ្យ​គេ​ជួយ​តែ​គ្មាន​អ្នក​ណា​ឮ​ទេ ។ ភ្លាម​នោះ​ ឈ្មោះ ឡេ​ងគឹ​ម​លាង យកដៃ​ខ្ទប់មាត់​នាង​ហើយ​ ក៏​បាន​ប្រវាយ​ប្រតប់​គ្នា​លើ​ការ៉ូ ។ ដោយ​ទ្រាំ​ពុំ​បាន នាងក៏​អង្វរ​ថា​នឹង​ព្រម​ប្រគល់​ខ្លួន​ឲ្យ ទើប​ជនសង្ស័យ​យល់ព្រម​លែង​ចាប់បង្ខំ ហើយ​ភ្លាម​ៗ​នោះ​នាង​ក៏​ទូរស័ព្ទ​ទៅ​សន្តិសុខ​ឈ្មោះ ឈួ​ន ឆ​ន ថា​ មាន​គេ​ចាប់រំលោភ​នាង​ក្នុង​បន្ទប់ ។

ពេល​ប្តឹង​ហើយ ​នាង​បាន​ច្រាន​ឈ្មោះ ឡេ​ង គឹ​ម​លាង ចេញ​និង​ស្ទុះ​បើក​គន្លឹះទ្វារ​រត់​សំដៅ​មក​កន្លែង​សន្តិសុខ​រោងចក្រ​ឲ្យ​ជួយ​ខ្លួន ។ ក្រោយ​ពេល​ទទួល​បានព័ត៌មាន​ខាង​លើ នគរបាល​ប៉ុស្ដិ៍​សិ​ត្បូ​បាន​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ធ្វើការ​នាំ​ខ្លួនឈ្មោះ ឡេ​ង គឹ​ម​លាង មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​សាកសួរ ។

នៅ​វេលា​ម៉ោង​១០​និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​៣ខែវិច្ឆិកា លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជន​ឈ្មោះ ឡេ​ង គឹ​ម​លាង ដើម្បី​បន្ត​អនុវត្ត​តាម​នី​តី​វិធី ៕

អត្ថបទសរសេរ ដោយ