ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​! ជិះ​ពី​ចម្ងាយ​មិន​ទាន់ជួប​ភក្ត្រាផង វ៉ាក់អើបាត់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​លួច​ម៉ូតូ​ថៅកែ​ស្រី​របស់​ខ្លួន​ពី​ខេត្តព្រះវិហារ​ជិះ​មក​រក​ជួប​សង្សារ​​នៅ​ខេត្តរតនគិរី ហើយ​ត្រូវ​ប៉ូលិស​ចាប់​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ កាលពី ម៉ោង​​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​1​កាចា​ញ…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​លួច​ម៉ូតូ​ថៅកែ​ស្រី​របស់​ខ្លួន​ពី​ខេត្តព្រះវិហារ​ជិះ​មក​រក​ជួប​សង្សារ​​នៅ​ខេត្តរតនគិរី ហើយ​ត្រូវ​ប៉ូលិស​ចាប់​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ កាលពី ម៉ោង​​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​1​កាចា​ញ សង្កាត់​កាចាញ ក្រុង​បាន​លុង ខេត្ត​រតនគីរី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ពុំ ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងឈើ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​ខ្លើ​យ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល បាន​លួច​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​ក្រហម អត់​ស្លាក​លេខ ជា​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ប៉េង សុ​ថិ​ត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​បើក​រោង​សិប្បកម្ម មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រ​ណោ​ក ខេត្តព្រះវិហារ​។

បើ​តាម​របាយការណ៍​ប៉ូលិស​ក្រុង​បាន​លុង បានឱ្យ​ដឹង​ថា ដោយ​ទទួល​បណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ដែល​មក​ប្ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច​ម៉ូតូ​ប្រព្រឹត្តិ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ខេត្តព្រះវិហារ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បណ្តឹង​ភ្លាម​សមត្ថកិច្ច​ខេត្តព្រះវិហារ​រាយការណ៍​ជូន​កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បាន​លុង​ខេត្តរតនគិរី ដាក់​កម្លាំង​ធើ្វ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ម្នាក់​កាលពី​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ វិ​ច្ឆិ នៅ​ភូមិ​1​កាចា​ញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ដោយ​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច​ដែល​ជា​របស់​ជន​រង​គ្រោះ​។

ក្រោយ​ពី​ចាប់ខ្លួន​បាន ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​ពី​ថៅកែ​របស់​ខ្លួន​ពិតមែន ហើយ​ជិះ​ម៉ូតូ​មក​ខេត្តរតនគិរី​នេះ មាន​បំណង​មក​ជួប​សង្សារ​របស់​ខ្លួន​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក មិន​ទាន់​ទាំង​បាន​នឹង​ជួប​ផង ស្រាប់តែ​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​ទៅ​ហើយ​។

បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី រួម​ទាំង​វត្ថុ​តាង​ម៉ូតូ រង់ចាំ​កម្លាំង​ជំនាញ​នគរបាល​ខេត្តព្រះវិហារ​មក​ទទួល​យក​ទៅ​អនុវត្ត​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ