ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៩​នាក់ របួសធ្ងន់​ស្រាល​២៩​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៣-៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​កើត​ឡើ​១៩​លើក​(​យប់​៨​លើក​) ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​២០​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​៣​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៣-៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​កើត​ឡើ​១៩​លើក​(​យប់​៨​លើក​) ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​២០​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​៩​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក ស្លាប់​៤​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៥​លើក​, បត់​គ្រោះថ្នាក់​២​លើក ស្លាប់​១​នាក់​, ប្រជែង​២​លើក ស្លាប់​១​នាក់​, ស្រវឹង​១​លើក​ ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៩​នាក់ : ម៉ូតូ​៩​នាក់​(​មិន​ពាក់មួក​៧​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៨​លើក ស្លាប់​៤​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​៧​លើក​ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៣​គ្រឿង​, រថយន្ត​តូច​១០​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​, រថយន្ត​តូច​៧​លើក​, រថយន្ត​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក ,​ផ្លូវ​ខេត្ត​៩​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​៣​លើក ស្លាប់​៣​នាក់ របួស​៦​នាក់ (​ស្រី​១​នាក់​), ខេត្តកំពង់ធំ​៣​លើក ស្លាប់​៣​នាក់ របួស​ស្រី​១​នាក់​, ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់​, និង​ខេត្តបន្ទាយមានជ័យ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ