ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សេចក្តី​ក្រោធ​ចូល​មក​ត្រូវ​ប្រញាប់​រក​មធ្យោបាយ​ពន្លត់​ភ្លាម

5 ឆ្នាំ មុន

ព្រះពុទ្ធ​នៃ​យើង​បាន​ត្រាស់​សម្តែង​ថា អ​កោ​ធៈ អហិង្សា ខន្តី មេត្តា ករុណា ជា​កំពូល​ធម៌​ក្នុង​លោក បុគ្គល​ណា​មានធម៌​ទាំង​៥​នេះ ពិសេស​ត្រង់​គោល​ធម៌​ទី​១​គឺ អ​កោ​ធៈ​ការ​មិន​ខឹង​ក្រោធ…

ព្រះពុទ្ធ​នៃ​យើង​បាន​ត្រាស់​សម្តែង​ថា អ​កោ​ធៈ អហិង្សា ខន្តី មេត្តា ករុណា ជា​កំពូល​ធម៌​ក្នុង​លោក បុគ្គល​ណា​មានធម៌​ទាំង​៥​នេះ ពិសេស​ត្រង់​គោល​ធម៌​ទី​១​គឺ អ​កោ​ធៈ​ការ​មិន​ខឹង​ក្រោធ លោក​ចាត់​ថា​ជា​បណ្ឌិត​ក្នុង​លោក ព្រោះ​ការ​មិន​ក្រោធ​នេះ​ជា​គុណធម៌​យ៉ាង​សំខាន់​ដែល​ត្រូវ​មាននៅ​ក្នុង​ខ្លួន​ជា​និច្ច ទើប​នាំ​មក​នូវ​សុខ​ចម្រើន ។

ពាក្យផ្ទុយ​ពី​អ​កោ​ធៈ គឺ​កោ​ធៈ​សេចក្តី​ក្រោធ ការ​បៀម​កំហឹង​ជាប់​នៅ​ក្នុ​ចិត្ត កោ​ធៈ​នេះ​បើ​កើតឡើង​ចំពោះ​អ្នក​ណា​ហើយ ពិសេស​អ្នកដឹកនាំ​ងាយ​នឹង​ឆាប់​ឆាប​ភ្លើង​ជាង​អ្នក​តូចតាច​ណាស់ ឬ​បើ​ប្រៀបធៀប​នឹង​ប្រេងឥន្ធនៈ​សេចក្តី​ក្រោធ​របស់​អ្នកតូច​ដូច​ជា​ប្រេងកាត ឯ​សេចក្តី​ក្រោធ​របស់​អ្នកធំ​ទុកដូចជា​ប្រេងសាំង ឬ​ក៏​ហ្គា​ស​អ​ញ្ចឹ​ង គឺ​ខុស​គ្នា​ស្រឡះ ។ បាន​សេចក្តី​ថា បើកាលណា​សេចក្តី​ក្រោធ​កើតឡើង​ចំពោះ​អ្នកធំ​គឺ​ងាយ​នឹង​បង្កក្តី​អន្តរាយ​ខ្លាំង​ណាស់ ។

ព្រោះហេតុនោះ​ហើយ​ទើប​អ្នកប្រាជ្ញ​លោក​ដាស់តឿន​ឱ្យ​ប្រយ័ត្ន​កុំឱ្យ​ឧស្សាហ៍​ខឹង​ក្រោធ​ពេក ឬ​ក៏​ការពារ​កុំឱ្យ​សេចក្តី​ក្រោធ​ចូល​មក​ជិត តែបើ​វា​ចូល​មក​ហើយ ត្រូវ​រក​មធ្យោបាយ​ពន្លត់ភ្លើង​ក្រោធ​នោះ​ឱ្យ​បាន​រលត់​មួយ​រំពេច កុំឱ្យ​ឆាប់ឆេះ​រាលដាល​ទាន់​គ្រោះថ្នាក់​បំផុត ។