ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ស្នើ​គ្រប់​មជ្ឈដ្ឋានចូលរួម​លុប​បំបាត់​អំពើ​ពុក​រលួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ស្នើ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​លុប​បំបាត់​និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ លោក សុខ ឥ​សាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ស្នើ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ចូលរួម​លុប​បំបាត់​និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​ថា ប្រជាជន​ទូទៅ​អ្នក​ណា​ក៏​ចង់​បាន​ភាព​ស្អាតស្អំ​ដែរ ដូច្នេះ​អ្នក​ណា​ក៏​ស្អប់​អំពើ​ពុក​រលួយ ហើយ​ចង់​ប្រឆាំង​អំពើ​ពុ​រលួយ​ដែរ ទោះបី​តូច​ក្តី ធំ​ក្តី ។ ហេតុ​ដូច្នេះ​ហើយ បានជា​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ណាស់​ដើម្បី​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើ​ឲ្យ​អំពើ​ពុក​រលួយ​ថយ​ចុះ​មួយ​កម្រិត
និង​បើ​នៅ​មាន​ក៏​មិន​ចំហ​ដូច​មុន​ពេក​ដែរ ។

លោក​បញ្ជាក់​ថា «​ដើម្បី​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​ឲ្យ​អស់ពី​ក្នុង​សង្គម ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម រួម​មាន​ទាំង​អ្នកធំ អ្នកតូច មន្ត្រីរាជការ សមត្ថ​កិច្ច អង្គការ​សង្គម​សុ​ី​វិល អ្នក​សារព័ត៌មាន តុលាការ កម្មករ កសិករ និង​ប្រជាពលរដ្ឋ​ទូទៅ​ផង ។ ក្នុង​នេះ បើ​មាន​មួយ​ណា​មិន​ស្មោះត្រង់​ទេ នោះ​ក៏​មិន​អាច​ធ្វើ​ឲ្យ​​អំពើ​ពុក​លួ​យ​ត្រូវ​លុប​បំបាត់​ដែរ​» ។

លោក សុខ ឥ​សាន បន្ត​ថា បើ​យ៉ាង​ដូច្នេះ ទាម​ទារ​ការ​ស្មោះត្រង់​ជា​មូលដ្ឋាន​បឋម ។ បើ​គ្មាន​ការ​ស្មោះត្រង់​ទេ ធ្វើ​អី្វ​ក៏​មិនកើត​ដែរ ។ មន្ត្រីរាជការ​ត្រូវ​ប្រតិបត្តិ​តួនាទី​ឲ្យ​បាន​ត្រឹម​ត្រូវ បម្រើប្រជាជន​ដោយ​ស្មារតី​ទទួលខុសត្រូវ​មាន​ក្រម​សីល​ធ៌​ម​ល្អ និង​ប្រកបដោយ​វិជ្ជាជីវៈ​បម្រើសេវា​សាធារណ​:​ដោយ​ស្មោះត្រង់​នឹង​ប្រជា​ជន ។ ប្រជាជន​ក៏​ត្រូវ​កុំ​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់​ដែរ ។ បើ​ធ្វើ​ខុសច្បាប់​ហើយ ចង់​រួចខ្លួន​ទៅ​សូកប៉ាន់ នោះ​ហើយ​ជា​អំពើ​រលួយ។

ជាមួយ​គ្នា​នេះ លោក សុខ ឥ​សាន ក៏​ស្នើ​ឲ្យ​អង្គការ​សង្គម​សុ​ី​វិល​ត្រូវ​ប្រកាន់ខ្ជាប់​ក្រម​សីល​ធម៌​និង​វិជ្ជាជីវ​:​របស់​ខ្លួន​ឲ្យ​បាន​ល្អ កុំ​កាន់​ខាង​ព្រៃឈើ​លួចលាក់​យក​លុយកាក់​ពី​អ្នក​លួច​កាប់​ព្រៃឈើ បើ​មិន​អាច​បិទ​បាំង​បាន​ទើប​លាត​ត្រដាង​យក​ស្នាដៃ ឬ​ឃើញ​គេ​ពុក​រលួយ​ហើយ​តែ​បើ​មិន​ចែក​អញ​ខ្លះ អញ​នឹង​ប្រតិកម្ម តែបើ​ចែក​អញ​បាន​សុ​ី​ខ្លះ​ក៏​ស្ងាត់​ទៅ​មិនកើត​ទេ ។

លោក​បន្ត​ថា ចំណែក​អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការ​ពិត មិន​ត្រូវ​ងាកឆ្វេង ស្តាំ​ដើម្បី​ផលប្រយោជន៍​ឡើយ ។ សូមកុំ​នៅ​ចាំ​ស្ទាក់​យក​ព័ត៌មាន បើ​ស្ងាត់​លួច​យក​លុយ តែបើ​បែក​ការណ៍​ទើប​លាតត្រដាង ឬ​មួយ​បើ​មិន​ចែក​អញ​ស៊ី​ផង អញ​នឹង​លាតត្រដាង​ចេញ​ជា​ព័ត៌មាន​យក​ស្នាដៃ​ក៏​មិនកើត​ដែរ ។

លោក សុខ ឥ​សាន បន្ថែម​ថា បញ្ហា​ខាងលើ​នេះ តែងតែ​កើត​មាន​ឡើងជា​ញយ​ៗ​ដែរ នៅ​ក្នុង​ការ​ជាក់ស្តែង ។ ហេតុនេះ គួរ​នាំ​គ្នា​លុប​បំបាត់​ចោល​ឲ្យ​អស់​តាម​ជំនាញ​និង​តួនាទី​របស់​​ខ្លួន​ដោយ​ព្រម​ៗ​គ្នា ទើប​សង្គម​កម្ពុជា​យើង​អាច​រក​ឃើញ​នូវ​ភាព​ស្អាតស្អំ​និង​គ្មាន​អំពើ​ពុក​រលួយ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ