ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរសុខទុក្ខ​កងទ័ព​តំបន់សឹករង​ការពារ​ព្រំដែន​ជួរ​មុខ​ទិស​ខេត្ដកោះកុង

13 ឆ្នាំ មុន

ខេត្ដកោះកុង ៖ លោក​ស្បោង សា​រ៉ាត ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​ព្រះសីហ​នុ បាន​អញ្ជើញ​សួរសុខទុក្ខ​កងទ័ព​តំបន់​ ​ប្រតិបត្ដិការ​សឹក​រង​ខេត្ដ ដែល​មាន​ភារកិច្ចការពារ​តំបន់​ព្រំដែន​ជួរ​មុខ​ទិស​ខេត្ដកោះកុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១០ ។ នៅ​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ដ​ព្រះសីហ​នុ ក៏​បាន​នាំ​យក​នូវ​អំណោយ​មួយ​ចំនួនទៅ​ចែក​ជូន​ផង​ដែរ ។ ក្នុង​នាម​គណៈ​អភិបាលខេត្ដលោក ស្បោង សា​រ៉ាត

ខេត្ដកោះកុង ៖ លោក​ស្បោង សា​រ៉ាត ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន និង​ជា​អភិបាលខេត្ដ​ព្រះសីហ​នុ បាន​អញ្ជើញ​សួរសុខទុក្ខ​កងទ័ព​តំបន់​ ​ប្រតិបត្ដិការ​សឹក​រង​ខេត្ដ ដែល​មាន​ភារកិច្ចការពារ​តំបន់​ព្រំដែន​ជួរ​មុខ​ទិស​ខេត្ដកោះកុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១០ ។ នៅ​ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ដ​ព្រះសីហ​នុ ក៏​បាន​នាំ​យក​នូវ​អំណោយ​មួយ​ចំនួនទៅ​ចែក​ជូន​ផង​ដែរ ។ ក្នុង​នាម​គណៈ​អភិបាលខេត្ដលោក ស្បោង សា​រ៉ាត បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​វីរភាព​របស់​នាយទាហាន នាយទាហាន​រង និង​ពល​ទាហាន​គ្រប់​រូប​ដែល​បានយកចិត្ដទុកដាក់​ជំនះ​គ្រប់ការ​លំបាក ខិតខំការពារ​បូរណភាព​ទឹកដី ការពារ​ប្រទេស​ជាតិ ហើយ​សកម្មភាព​នេះ​ត្រូវ​បានការ​ឧបត្ថម្ភ គាំទ្រ​ទាំង​ស្មារតី និង​សំភារ​ពី​សំណាក់​មន្ដ្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ខាងក្រោយ​ជា​បន្ដបន្ទាប់ ។

ចំពោះ​អំណោយ ដែល​លោក​អភិបាលខេត្ដ​ឧបត្ថម្ភ​ក្នុង​ឱកាស នេះ​រួម​មាន​ថវិកា​មួយ​លាន​រៀល និង​សំភារម្ហូបអាហារ​ជា​ច្រើន​ទៀត ។នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ លោក​ស្បោង សា​រ៉ាត ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរ ការ​សាងសង់​អគារ​ទីបញ្ជាការ​កងអនុសេនាធំ​រៀបរយ​ទី​២ ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ដែល​បច្ចុប្បន្ន​សាងសង់​បាន ប្រមាណ​ជាង​៩០​ភាគរយ​នៃ​គំរោង ធ្វើ​ពី​បេតុង​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍​ទំហំ​៧​ម៉ែត្រ​គុណ១២​ម៉ែត្រ ចំណាយ​ថវិកា​អស់​ប្រមាណ ១៣.៦២៥​ដុល្លារ​អា​មេ​រិ​ក ។ ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ដ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ដំណើរការ​ជីក​ស្រះ​ទឹក​ចំនួន​៤​កន្លែង​សំរាប់​កងទ័ព ព្រមទាំង​ឧបត្ថម្ភ​នូវ​ថវិកា និង​សំភារ ម្ហូបអាហារ​ជូន​ដល់​កងអនុសេនាធំ​រៀបរយ​ទី​២ នៅ​ស្រុក​ព្រៃ​នប់​ផង​ដែរ ។