ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​លេស​បាន​ច្បាប់​សុំ​ស្តារ​បាត​អាង បែរជា​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ទៅ​វិញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន និង​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​អះអាង​ថា​៖ បាន​ច្បាប់​ស្ដារ​បាត​អាង ជួសជុល​ទ្វារ​ទឹក និង​ទំនប់​កុមារ…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ដល់​ក្រុម​អ្នក​សារព័ត៌មាន និង​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​អះអាង​ថា​៖ បាន​ច្បាប់​ស្ដារ​បាត​អាង ជួសជុល​ទ្វារ​ទឹក និង​ទំនប់​កុមារ ប៉ុន្តែ​បែរជា​ដាក់​គ្រឿងចក្រ​ធំ​ៗ​ឈូស​ឆាយ និង​បូម​ខ្សាច់​ខុស​ពី​ច្បាប់​ស្នើ​សុំ​ទៅ​វិញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច​។

គួរ​បញ្ជាក់​ដែរ​ថា​៖ ក្នុង​លិខិតស្នើ​សុំ​របស់​ប្រធាន​សហគមន៍​ទំនប់​កុមារ ដែល​បាន​ស្នើ​សុំ​ទៅ​អភិបាលស្រុក​កំពង់ត្រឡាច មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត បាន​បញ្ជាក់​ថា សំណើសុំ​ជួសជុល​ទំនប់​កុមារ​មាន​ប្រវែង ១.៧០០​ម៉ែត្រ ទ្វារ​ទឹក​ចំនួន​២ និង​ស្តារ​បាត​អាង សម្រាប់​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ជាង​១​ពាន់​ហិ​កតា​។ ប៉ុន្តែ​ក្រោយ​ពី​បាន​ច្បាប់​នោះ​មក​ស្រាប់តែ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ដែល​ជា​របស់​លោក រឿ​ន ថា​វរិ​ទ្ធ មាន​ទីលំនៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​បាន​ដាក់ គ្រឿងចក្រ​បូម​យក​ខ្សាច់​ទៅ​វិញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ព្រោះតែ​អនុវត្ត​ខុស​នឹង​ច្បាប់​ដែល​បាន​ស្នើ​សុំ​។

លោក ជិន សុ​ផាត ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច របស់​ស្នងការ​នគរបាល​ដ្ឋា​ន​ខេត្ត កំពង់ឆ្នាំង ដែល​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង កើតហេតុ​បាន​បញ្ជាក់​ថា លោក​បាន​ពិនិត្យ​លើ​លិខិតស្នើ​សុំ​នោះ គឺ​ជួសជុល​ទំនប់​ស្តារ​បាត​អាង និង​ជួសជុល​ទ្វា​ទ្វឹ​ក​។ ប៉ុន្តែ​ពេល​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​គឺ​បូម​យក​ខ្សាច់​ទៅ​វិញ វា​ខុស​ពី​ច្បាប់​ដែល​បាន​ស្នើ​សុំ​។ ជាមួយ​គ្នា​នេះ​លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា លោក​ពិតជា​បាន​ចុះ ហត្ថលេខា​ឲ្យ​មានការ​ជួសជុល​ទំនប់​ស្តា​រអាង​ពិតប្រាកដ​មែន ដោយសារ​តែ​សហគមន៍​បាន​ស្នើ​សុំ​ថា​៖ មាន​សប្បុរសជន គេ​ជួយ​ហើយ​បើសិនជា​មាន​ករណី​បូម​ខ្សាច់​គឺ​វា​ខុស​គ្នា​ពី​រឿង​ជួសជុល​ទំនប់ គឺ​ខុស​គ្នា​ដាច់​ស្រឡះ​តែ​ម្តង វា​មិន​អាច​ដូច​គ្នា​នោះ​ទេ បើសិនជា​មាន​បែប​នេះ​មែន​គឺ​វា​ខុស​នឹង​ច្បាប់ ហើយ​លោក​មិន​បានដឹង​ឮ​នោះ​ទេ​។

យ៉ាងនេះ​ក្តី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អ្នកតា​ហាង​ក៏​ដូច​ជា​ប្រជាពលរដ្ឋ ស្រុក​កំពង់ត្រឡាច បាន​ស្នើ​សុំ​ដល់​មន្ត្រី​ជំនាញ​មេត្តា​ចុះ​ពិនិត្យ លើ​លិខិតស្នើ​សុំ និង​ចុះ​ពិនិត្យ ដល់ក​ន្លែ​កើតហេតុ ឲ្យ​បាន​ច្បាស់លាស់​ព្រោះថា​៖ ការ​យក​រ៉ែ ឬ​ទ្រង់ទ្រាយ​ធំ​មិនមែន​តូចតាច​នេះ បើ​នៅ​តែ​បណ្ដែតបណ្ដោយ​បែប​នេះ រ៉ែ នៅ​ក្នុង​ដី​ពិតជា​អស់​ជា​មិន​ខាន​ឡើយ​។ ពិសេស​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង សូម​មេត្តា​ជួយ​មើល​មន្ត្រី​ជំនាញ ច្រើន​ស្ថាប័ន​កំពុង​ធ្វើ​មន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក​ហើយ​៕
https://youtu.be/iKgcL64yq_Q

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ