ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​ដង្កូវ​លើកកម្ពស់​ផ្លូវភេទ​… ចាត់​ទុក​ដូច​មាស​ (18+)

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ពី​មហា​វិទ្យា​ល័យ ​Stanford សហរដ្ឋអាមេរិក​បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​នៅ​ក្នុង​ឯកសារ «PNAS» ថា «​ថាំង​ឆៅ​» ឬ​«​ផ្សិត​ដង្កូវ​»…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផ្សាយ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ពី​មហា​វិទ្យា​ល័យ ​Stanford សហរដ្ឋអាមេរិក​បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​នៅ​ក្នុង​ឯកសារ «PNAS» ថា «​ថាំង​ឆៅ​» ឬ​«​ផ្សិត​ដង្កូវ​» ខណៈ​ពេល​ជនជាតិ​ទី​បេ​ហៅ​ថា «​រដូវរងា​ជា​ដង្កូវ រដូវក្ដៅ​ជា​ស្មៅ​» កំពុង​ជិត​ផុត​ពូជ​ពី​តំបន់​ភ្នំ​ដ៏​ខ្ពស់​នៅ​ប្រទេស​ចិន ប៊ូ​តង់ នេ​ប៉ា​ល់ និង​ឥណ្ឌា ។

នៅ​ក្នុង​ថាំង​ឆៅ មាន​បរាសិត​មួយ​ប្រភេទ អាចរ​ស់បាន​ដូច​វត្ថុ​មានជីវិត​ដូច​ពពួក​បរាសិត​ជា​ច្រើន​ប្រភេទ​នៅ​ទូ​ទាំង​ពិភពលោក មាន​តម្រុយ​នឹង​ផុត​ពូជ​ប្រហែល​១​ភាគ​៣​នៃ​ចំនួន​សរុប​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។

ថាំង​ឆៅ​ជា​របស់​ដ៏​កម្រ និង​មាន​តម្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ហៅ​ថា «​មាស​នៅ​ភ្នំ​ហិ​ម៉ា​ល័យ​» (Himalaya Gold) ។ ស៊ុប​ថាំ​ងៅ ជា​អាហារ​ម្យ៉ាង​ជួយ​ប៉ូវ​កម្លាំង និង​សមត្ថភាព​ផ្លូវភេទ​មាន​ដាក់​លក់​នៅ​ក្រុង​ឡាស់​វ៉េ​ហ្គា​ស សហរដ្ឋអាមេរិក មួយ​ចាន​ថ្លៃ​៦៨៨​ដុល្លារ ទោះបីជា​ប្រើ​ថាំង​ឆៅ​ត្រឹមតែ​៧​ក្រាម​ក៏​ដោយ ។

បច្ចុប្បន្ន​ថាំង​ឆៅ នៅ​ភ្នំ​ហិ​ម៉ា​ល័យ​មាន​មនុស្ស​ជា​ច្រើន​សែន​នាក់​នាំ​គ្នា​រក​ជីក ។ ការ​លក់​ថាំង​ឆៅ​នៅ​លើ​ពិភពលោក​មាន​តម្លៃ​ដល់​ទៅ​១,១​ម៉ឺន​លាន​ដុល្លារ ។ ប្រភព​រក​ចំណូល​ពី​ការ​លក់​ថាំង​ឆៅ​នៅ​ភ្នំ​ហិ​ម៉ា​ល័យ​មាន​ជា​ច្រើន​ម៉ឺន​នាក់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​លើ​លោក​ចាប់អារម្មណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ