ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ទៀត​ហើយ​… ​ស្លា.ប់​នារី​២​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ បាន​បាញ់​ប្រហារ​សម្លាប់​នារី​២​នាក់​ក្នុង​ក្លឹ​ប​យូ​ហ្គា​មួយ នៅ​ក្រុង​ TALLAHASSEE​ រដ្ឋ​ផ្ល​រី​ដា​។…

សហរដ្ឋអាមេរិក ៖ បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់ ​កាលពី​ថ្ងៃ​ទី​២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ បាន​បាញ់​ប្រហារ​សម្លាប់​នារី​២​នាក់​ក្នុង​ក្លឹ​ប​យូ​ហ្គា​មួយ នៅ​ក្រុង​ TALLAHASSEE​ រដ្ឋ​ផ្ល​រី​ដា​។

យោង​តាម​ប្រមុខ​ប៉ូលិស​មូលដ្ឋាន​លោក ​MICHAL DELEO ​ថា ខ្មាន់កាំភ្លើង​មានឈ្មោះ​ថា​ SCOTT PAUL BEIERTE​ ក៏​ស្លាប់​នៅ​នឹង​កន្លែង​ដែរ​។​ ជន​រង​គ្រោះ​ស្លាប់​គឺ​លោកស្រី​NANCY VAN VESSEM ​អាយុ​៦១​ឆ្នាំ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ពេទ្យ​នៃ​ក្រុង​TALLAHASSEE​ និង​នាង ​MAURA BINKLEY​ អាយុ​២១​ឆ្នាំ ​ជា​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​នោះ​។​

អ្នក​ទាំង​២​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។ ​ចំណែក​មនុស្ស​៥​នាក់​ដែល​រក​របួស​​ដោយសារ​ការ​បាញ់ប្រហារ​ ក្នុង​នោះ​២​នាក់​របួសធ្ងន់ រួច​អ្នក​របួស​៣​នាក់​ទៀត​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​។ ហើយ​បើ​ប៉ូលិស​និយាយ​ថា ​ខ្មាន់កាំភ្លើង​ប្រហែលជា​បាញ់​សម្លាប់​​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ