ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ខ្លា​ញី​ចោល! ក្រោយ​​សម្លា.ប់​មនុស្ស​១៣​នាក់​

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ខ្លា​ញី​មួយ​ក្បាល​ជា​ប្រភព​នៃ​ការ​សម្លាប់​មនុស្ស​១៣​នាក់​នៅ​ឥណ្ឌា បាន​ត្រូវ​គេ​បាញ់​សម្លាប់​ហើយ កាលពី​យប់​ថៃ្ង​ទី​២ ​វិច្ឆិកា ២០១៨ ​ក្នុង​ព្រៃ​នៃ​រដ្ឋ​MAHARASHTRA​ របស់​ឥណ្ឌា​។ ការ​សម្លាប់​មេខ្លា​ដ៏​កាច​សាហាវ​នោះ…

ប្រទេស​ឥណ្ឌា ៖ ខ្លា​ញី​មួយ​ក្បាល​ជា​ប្រភព​នៃ​ការ​សម្លាប់​មនុស្ស​១៣​នាក់​នៅ​ឥណ្ឌា បាន​ត្រូវ​គេ​បាញ់​សម្លាប់​ហើយ កាលពី​យប់​ថៃ្ង​ទី​២ ​វិច្ឆិកា ២០១៨ ​ក្នុង​ព្រៃ​នៃ​រដ្ឋ​MAHARASHTRA​ របស់​ឥណ្ឌា​។

ការ​សម្លាប់​មេខ្លា​ដ៏​កាច​សាហាវ​នោះ នាំ​ឲ្យ​ពួក​អ្នក​ភូមិ​នៃ​តំបន់​នា​ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា មានការ​ធូរស្បើយ​ក្នុង​អារម្មណ៍ ប៉ុន្តែ​មានការ​ចម្រូងចម្រាស់​មួយ​កើតឡើង​លើ​លក្ខ​ខណ្ឌ​នៃ​ការ​សម្លាប់​មេខ្លា​នោះ​។​មេខ្លា​សាហាវ​នេះ​ត្រូវ​បាន​ពួក​អ្នក​បរបាញ់​សត្វ​ដាក់​រហស្សនាម​ឲ្យ​ថា ​T1 ​ហើយ​ពួក​អ្នក​ការពារ​សត្វព្រៃ​ហៅ​ឈ្មោះ​ថា​ AVNI​។

វា​ត្រូវ​បាញ់​សម្លាប់​​ក្រោយ​ការ​តាម​ប្រមាញ់​ខ្លា​មួយ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​នៅ​ឥណ្ឌា​។​ដើម្បី​តាម​រក​មេខ្លា​នេះ គេ​បាន​ប្រមូល​មនុស្ស​ជាង​១៥០​នាក់ ហើយ​ប្រើ​ពេល​ដល់​ច្រើន​ខែ​ព្រមទាំង​មធ្យោបាយ​សំខាន់​ៗ ដូច​ជា​កាមេរ៉ា​អាំង​ហ្វ្រា​រ៉ូ​និង​ពួក​អ្នក​បរបាញ់​ជើងឆើត​ដែល​ជិះ​ដំរី​តាម​រក​។

មេខ្លា​នោះ​ជា​អ្នក​សម្លាប់​មនុស្ស​១៣​នាក់​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៦​មក​។​ជន​រង​គ្រោះ​ដំបូង​គេ​គឺ​នារី​ម្នាក់​ដែល​សាកសព​របស់​គេ រក​ឃើញ​ក្នុង​ចម្ការ​កប្បាស​មួយ​។​ចាប់​តាំងពី​ពេល​នោះ​មក​ជន​រង​គ្រោះ​ភាគច្រើន​ជា​អ្នក​គង្វាល​សត្វ​ភេទ​ប្រុស​។

មាន​ភាព​ចម្រូងចម្រាស់​ផ្ទុះ​ឡើង​ពេល​បណ្ដា​សារព័ត៌មាន​លាតត្រដាង​ថា ពុំ​មាន​ថ្នាំ​ធ្វើ​ឲ្យ​សន្លប់​ត្រូវ​បាន​ប្រើ​ឡើយ​ដើម្បី​ចាប់​មេខ្លា​នេះ ដែល​កំពុង​មានកូន​តូច​២​ក្បាល​ទើប​មាន​អាយុ​១០​ខែ​។​ ចាំបាច់​តុលាការ​កំពូល​ត្រូវ​ផ្ដល់​ភ្លើង​ខៀវ​សម្រាប់​ប្រតិបត្តិការ​ប្រមាញ់​វា ព្រោះ​ខ្លា​ប្រភេទ​នេះ​ជា​ពូជ​កំពុង​ឈាន​ទៅ​បាត់បង់​។​ប៉ុន្តែ​ស្ថាប័ន​នោះ​បាន​សម្រេច​ថា​នោះ​ជា​លក្ខណៈ​ពិសេស​ដែល​អាច​បាញ់​សម្លាប់​វា ប្រសិនបើ​ការ​ប្រើ​ថ្នាំ​ធ្វើ​ឲ្យ​វា​សន្លប់​ពុំ​អាច​ទៅ​រួច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ