ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ក្រុមហ៊ុន CBL កសាង​ក្លោ​ង​ទ្វារ​ថ្មី និង​របង​ថ្មី​ជូន​សាលា​បឋម​សិក្សា​ចុង​ព្រែក?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដោយសារ​មើលឃើញ​ពី​ស្ថានភាព​សាលា​បឋម​សិក្សា​ចុង​ព្រែក កន្លង​មក​បាន​ជួប​ប្រទះ​ផល​លំបាក​មួយ​ចំនួន ដូច​ជា ក្លោ​ង​ទ្វារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ និង រប​ង​មានកំ​ពស់​ទាប​ងាយស្រួល​ឲ្យ​អ្នក​ទ​ទៃ​ផ្លោះ​របង​ចូល​បរិវេណ​សាលា ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​សំភារៈ​ផ្សេង​ៗ​ក្នុង​សាលា​និង​ថ្នាក់រៀន ទើប ក្រុម​ហ៊ុនផលិតស្រាបៀរ​កម្ពុជា…

​រាជធានី​ភ្នំពេញ​៖ ដោយសារ​មើលឃើញ​ពី​ស្ថានភាព​សាលា​បឋម​សិក្សា​ចុង​ព្រែក កន្លង​មក​បាន​ជួប​ប្រទះ​ផល​លំបាក​មួយ​ចំនួន ដូច​ជា ក្លោ​ង​ទ្វារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ និង រប​ង​មានកំ​ពស់​ទាប​ងាយស្រួល​ឲ្យ​អ្នក​ទ​ទៃ​ផ្លោះ​របង​ចូល​បរិវេណ​សាលា ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​សំភារៈ​ផ្សេង​ៗ​ក្នុង​សាលា​និង​ថ្នាក់រៀន ទើប ក្រុម​ហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL)​បាន​ជួយ​កសាង​ក្លោ​ង​ទ្វារ​ថ្មី និង​របង​ថ្មី​ជូន​ដល់​សាលា។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែល​មាន​ផលិត​ស្រា​បៀរ​ដូច​ជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បាន​រៀបចំ​ពិធី​សម្ពោធ​ក្លោ​ង​ទ្វារ និង​របង​ថ្មី​ជូន​សាលា​បឋម​សិក្សា​ចុង​ព្រែក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​​​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក នេ​ត សា​រ៉ែ​ន ចៅសង្កាត់​ព្រែក​ឯង លោក ហ៊ុយ វុ​ទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន CBL លោក រាម ភឿន នាយក​សាលា​បឋម​សិក្សា​ចុង​ព្រែក ព្រមទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន CBL ឳ​ពុក​ម្តាយ​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ចុង​ព្រែក ចំនួន ៣១៩​នាក់ ។​

​ក្នុង​ឱកាស​នោះ លោក រាម ភឿន នាយក​សាលា​បឋម​សិក្សា​ចុង​ព្រែក បាន​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​CBL ព្រមទាំង​បុគ្គលិក​ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា រួម​ទាំង​កម្លាំងកាយ​ចិត្ត ជួយ​កសាង​ក្លោ​ង​ទ្វារ​ថ្មី និង​របង​ថ្មី​ប្រវែង​៦៧​ម៉ែត្រ ជូន​សាលា​​បឋម​សិក្សា​ចុង​ព្រែក ហើយ​លោក​ក៏​ប្តេជ្ញា​ចិត្តនឹង​ការពារ​ថែរក្សា សម្មិទ្ធិ​ផល​ទាំង​នេះ​ឲ្យ​បាន​គង់រ​ង្ស ដើម្បី​បានជា​ប្រ​យោ​ជ​ន៏​បន្ត​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ទៀត​។​

​ជាមួយ​គ្នា​នោះ​ដែរ លោក ហ៊ុយ វុ​ទ្ធី នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុម​ហ៊ុន CBL បាន​មាន​ប្រសាសន៍​ថា នេះ​ជា​សាលារៀន​ទី​៣ ដែល​ក្រុមហ៊ុន CBL និង​បុគ្គ​លិក បាន​ជួយ​កែ​លំអរ​សោ​ភ័​ណ្ឌ និង​សុវត្ថិភាព​ឲ្យ​កាន់​ប្រសើរ ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ផល​ពិបាក នានា​របស់​សិស្សានុសិស្ស និង​ជម្រុញ​ទឹកចិត្ត​ពួក​គាត់​ឲ្យ​ផ្តោត​លើ​ការ​សិក្សា​របស់​ខ្លួន​។​

​លោក​បន្ថែម​ទៀត​ថា សិស្សានុសិស្ស​ក្នុង​ពេល​បច្ចុប្បន្ន នឹង​ក្លាយជា​អ្នកដឹកនាំ​នា​ពេល​អនាគត ដូច្នេះ​ការ​អប់រំ​ល្អ​នឹង​បណ្តុះបណ្តាល​បាន​ធនធានមនុស្ស​ដ៏​ល្អ ហើយ​ធន​ធាន​មនុស្ស​ដ៏​ល្អ នឹង​ជួញ​អភិវឌ្ឍ​សហ​គម​ន៏​របស់​យើង​ឲ្យ​កាន់តែ​រីក​ចំរើន​។​

​លោក​ក៏​សង្ឃឹមថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​និង​បុគ្គលិក នឹង​ជួយ​បង្កើន​សោ​ភ័ណ្ឌ​ភាព​ដល់​សាលារៀន ក៏​ដូច​ជា ផ្តល់​នូវ​ភាព​កក់ក្តៅ និង​អារ​ម្ម​ណ៏​សុវត្ថិភាព​បន្ថែម​ទៀត ដល់ ឳ​ពុក​ម្តាយ​អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ជា​ពិសេស​សិស្សានុសិស្ស​ទាំងអស់ ហើយ​សង្ឃឹម​ប្អូន​ៗ​នឹង​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ និង​ជួញ​អភិវឌ្ឍ​សហ​គម​ន៏​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ពេល​អនាគត​។​

​គួរ​រម្លឹក​ផង​ដែរ​ថា នេះ​គឺជា​គម្រោង​កែ​លម្អ​សាលារៀន ទី​បី របស់​ក្រុមហ៊ុនផ​លិត​ស្រា​បៀរ​កម្ពុជា (CBL) បន្ទាប់​ពី​បញ្ចប់​គម្រោង​កែ​លម្អ និង​ជួសជុល សាលា​វិទ្យាល័យ​ព្រែក​ឯង និង​សាលា​បឋម​សិក្សា​របោះ​អង្កាញ់​។

ក្រុមហ៊ុន CBL ដែល​ជា​ក្រុមហ៊ុនផលិត​ស្រា​បៀរ​គុណភាព​លំដាប់​ពិភពលោក​ដូច​ជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែ​ចូលរួម​រាល់​សកម្មភាព​នានា​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​ផ្ដោត​ការ​យកចិត្ដទុកដាក់​ជា​ពិសេស​លើ​ការ​ប្រព្រឹត្ដ​ខ្លួន​ជា​សហគ្រាស​មួយ​ដែល​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​ជាតិ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ