ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City គិតគូរ​យក Tanguy Ndombele មក​លេងក្នុង​តម្លៃ​៤០​លាន​ផោន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុង​តែ​គិតគូរ​រឿង​យក​ខ្សែបម្រើ​របស់​ក្លិប Lyon…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុង​តែ​គិតគូរ​រឿង​យក​ខ្សែបម្រើ​របស់​ក្លិប Lyon កីឡាករ Tanguy Ndombele មក​លេង​នៅ​ក្លិប​របស់​ខ្លួន ក្នុង​តម្លៃ​៤០​លាន​ផោន​។

កីឡាករ​អាយុ​២១​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឲ្យ​ខាង​មេឃ​ខៀវ ទាក់ភ្នែក ពេល​ប្រកួត​ដណ្តើម Champions League នៅ​ខែកញ្ញា​ឆ្នាំ​នេះ​។ កាលនោះ Lyon បាន​យកឈ្នះ Man City ក្នុង​លទ្ធផល 2-1​។ លោក Pep Guardiola ដែល​ជា​គ្រូបង្វឹក​របស់​ក្លិប Man City ចង់បាន Ndombele មក​លេង​នៅ City ចាប់​ដៃគូ​ជាមួយនឹង Fernandinho ដែល​មាន​ជំនាញ​ជា​ខ្សែបម្រើ​ប្រចាំ​ក្លិប​។

អ្នកចាត់ការ​ក្លិប City មានការ​អន់ចិត្ត​នៅ​ដើមរដូវ​កាល​នេះ បន្ទាប់​ពី​កីឡាករ Fred និង Jorginho សម្រេចចិត្ត​ទៅ​លេង​ឲ្យ Man Utd និង Chelsea ដែល​ទុក​ឲ្យ Fernandinho នៅ​ខ្សែបម្រើ​តែឯង​។ ពេល​នេះ គឺជា​ពេល​ដែល​ត្រូវ​គិតគូរ​យក​ខ្សែបម្រើ​ម្នាក់​ទៀត​មក​កាន់​ក្លិប​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​បារាំង Ndombele បាន​ចុះ​កុងត្រា​ជាមួយនឹង Lyon ក្រោយ​ពេល​ចាក​ចេញពី Amiens នៅ​ឆ្នាំ​២០១៧​។ ក្រោយ​ការ​ប្រកួត​របស់​គេ​ជាមួយនឹង Man City គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មានការ​សរសើរ​មិន​ដាច់​ពី​មាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ