ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនស្ទាក់​តាម​រុករក​ក្រុម​ចិន​ទាំងនេះ ៦​ករណី​នៅ​ទីតាំង​ផ្សេង​គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១​និង​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១​និង​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មកនេះ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុងព្រះសីហនុ​ឆ្មក់​ពួនស្ទាក់​រុករក និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​បាន​ចំនួន​៦​ករណី​នៅ​ទីតាំង​ផ្សេង​គ្នា និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​បាន ចំនួន​៧​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​បានជា​ច្រើន​កញ្ចប់​។

លោក​ឧត្តមសេនីយ៍ត្រី​យ៍​ស៊ុន ស៊ុន សុ​ផាត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ទី​១-​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ខណ​:​ដែល​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​និង​កម្លាំង​នគរបាល​អធិការ​ក្រុង បាន​ដាក់​កម្លាំង​ពង្រាយ​នៅ​តាម​ចំណុច​ផ្លូវ​ស​ង្ស​យ័​ដើម្បី​ត្រួតពិនិត្យ​រក​បទល្មើស​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​នៅ​មុខ​ផ្សា​រលើ​ក្រុងព្រះសីហនុ ដែល​ជនសង្ស័យ​ឈ្មោះ Wu Yin Chang ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ចុងភៅ​។ នៅ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ដកហូត​បាន ម្សៅ​ក្រោម​
ព​ណ៌ស ​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​០៣ កញ្ចប់​។

ករណី​ទី​២- កាលពី​វេលា​ម៉ោង​៤​និង​១០ នាទី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ ភូមិ​៤ សង្កាត់​លេខ​០៤ ត្រង់​ចំណុច​តោ​២ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​ឈ្មោះ Fan Yong ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដកហូត​បាន ម្សៅ​ក្រោម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​០២ កញ្ចប់ ជ​ញ្ចី​ង​ថ្លឹង​ថ្នាំ​០១ និង​ទូ​ស័ព្ទ ០២​គ្រឿង​។

ករណី​ទី​៣-​កាលពី​វេលា​ម៉ោង​៧​និង​១៥ នាទី​យប់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ Li QUi Zhi ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ដកហូត​បាន ម្សៅ​ក្រោម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​៩​កញ្ចប់ និង ថ្នាំ​គ្រាប់ WY ១ កញ្ចប់ (៥​គ្រាប់​) ទូរស័ព្ទ ១​គ្រឿង​។

និង​ម្នាក់​ទៀត​ឈ្មោះ Xia zhuo ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចាប់​បាន​ថ្នាំ​ញៀន​២ កញ្ចប់​តូច ទូរស័ព្ទ​២​គ្រឿង និង​រថយន្ត ១​គ្រឿង​។

ករណី​ទី​៤-​កាលពី​វេលា​ម៉ោង​៧​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ ក្រុម​៩ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ម្នាក់ ឈ្មោះ Aa Dong ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក​ដកហូត​យក​បាន​ថ្នាំ​ញៀន ១​កញ្ចប់​តូច និង​ថ្នាំ​គ្រាប់ WY១ គ្រាប់ ។

ករណី​ទី​៥-​វេលា​ម៉ោង​៩​និង ៣៥​នាទី​យប់​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រុម​៩ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Lei Lin ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ក ហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ។

ករណី​ទី​៦-​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​ថ្ងៃ​ទី​២ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ ក្រុម​១២ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ម្នាក់​ឈ្មោះ Yiang Lin Fei ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ដកហូត​យក​បាន​ថ្នាំ​ញៀន​៦​កញ្ចប់​។

ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទាំង​៧​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ