ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​​រូប​ដំរី​ក្បាល​៤​ស្រុត​ផ្អៀង​ទ្រេត​នៅ​​មាត់ទន្លេ​…​គិត​ទឹកប្រាក់​ទំហំ​ធំធេង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាង​ទឹក​រូប​ដំរី​ក្បាល​បួន​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ បាន​ស្រុត​បន្ថែម​ទៀត មាន​ជម្រៅ​រហូត​ដល់​ទៅ​ជាង​១​ម៉ែត្រ​ហើយ នា​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០១៨​នេះ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម…

ខេត្តកំពង់ចាម ៖ អាង​ទឹក​រូប​ដំរី​ក្បាល​បួន​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ បាន​ស្រុត​បន្ថែម​ទៀត មាន​ជម្រៅ​រហូត​ដល់​ទៅ​ជាង​១​ម៉ែត្រ​ហើយ នា​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០១៨​នេះ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែល​ធ្វើ​ឲ្យ​អាង​ទឹក​មាន​រូប​ដំរី​នៅ​ចំ​កណ្តាល​អាង បាន​ស្រុត​ផ្អៀង​ទ្រេត​ជា​បណ្តើរ​ៗ​​។

ក្រោយ​ពី​បាន​ត្រូវ​ភ្លៀង​មួយ​មេនោះ ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​មាន​ក្មេង​ចាស់​ប្រុស​ស្រី បាន​សម្ដែង​នូវ​ការ​សោកស្តាយ​សមិទ្ធផល​ដែល​កកើត ត្រូវ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ ខឿន​បេតុង​នៅ​ផ្នែក​ខាងក្រោម​ក៏​រង​ការ​ស្រុត ហើយ​មាន​បេតុង​ត្រូវ​បាន​ប្រេះ​កាន់តែ​ខ្លាំង​ឡើង​ត្រង់​តោ​២​ចុះ​នៅ​ផែ​របស់​ឧកញ៉ា​ម្នាក់​។

អាជីវករ​ផ្សា​របឹង​កុក​ឈ្មោះ សុខុម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​បាន​ចាប់ផ្តើម​លក់ដូរ​នៅ​ត្រង់​កំពង់​កាណូត​ចាស់​តាំង​តែ​មាន​ឆ្នេរ​ខ្សាច់ ដែល​គេ​មិន​បាន​កែ​ច្នៃ ហើយ​នៅ​ផ្នែក​ខាងក្រោមកាល​ណោះ​ច្រាំង​ដី​បាន​បាក់​បន្តិច​ម្តង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រោយ​ៗ​មក​ទៀត​ដល់​អាណត្តិ​របស់​លោក លន់ លឹ​ម​ថៃ អតីត​អភិបាលខេត្ត​ចាស់ ប្រឹង​ប្រែង​កសាង​សួនច្បារ​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ​មានដាំ​ផ្កា​ចំរុះ​ពណ៌ រួម​នឹង​រូបសំណាក់​ផ្សេង​ៗ​ឲ្យ​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាព​។

អាជីវករ​ផ្សា​របឹង​កុក​រូប​នេះ​ប្រាប់​បន្ត​ថា ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ​បង្កាន់ដៃ​បេតុង​សួនច្បារ​ចាប់​​ត្រង់​ចំណុចតោ​២​បាន​បាក់​ស្រុត​រង​ការ​ខូចខាត ដំបូង​មាន​សភាព​តិច​ៗ​នោះ​ទេ តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​បាក់​ស្រុត​កាន់តែ​ខ្លាំង​ឡើង​ៗ អាង​ទឹក​មាន​រូបសំណាក់​ដី​រី​ក្បាល​បួន បាន​ស្រុត​ផ្អៀង​ម្ខាង និង​មានការ​សោកស្តាយ​ជា​ខ្លាំង ។

ក្នុង​នាមរូប​លោក​ជា​អាជីវករ​លក់ដូរ​ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​ៗ​ទៀត សំណូមពរ​ដល់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សព្វថ្ងៃ មេត្តា​មាន​វិធានការ​ជួសជុល​នូវ​សមិទ្ធ​ផល​ដែល​រង​ការ​ខូចខាត ដោយ​គ្រោះ​ធម្មជាតិ​ឲ្យ​បាន​ស្អាត​ដូច​មុន ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​នៅ​ជិត​ឆ្ងាយ​មក​លេង​នៅ​ក្រុង​កំពង់ចាម ជា​ពិសេស​នៅ​សួនច្បារ​មាត់ទន្លេ​មេគង្គ ដើម្បី​ស្រូប​យក​ខ្យល់អាកាស និង​កាត់​បន្ថយ​នូវ​ភាព​តានតឹង​ក្នុង​ខ្លួន​បាន​មួយ​កំរិត​ដែរ​។

លោក​អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ វិច្ឆិកា​ថា រូប​លោក​បាន​រាយការណ៍​ពី​ស្ថានភាព​បាក់​ស្រុត​សួនច្បារ​នៅ​ត្រង់​មុខ​សណ្ឋា​គារ​មេគង្គ និង​មុខ​សណ្ឋាគារ​មនោ​រម្យ​វី​អាយ​ភី ទៅ​ថ្នាក់លើ​ហើយ ដែល​ការ​ខូចខាត​នេះ​មាន​ទំហំ​ធំ ដែល​ត្រូវការ​ថវិកា​ទ្វេរ​ដង​ឯណោះ កន្លែង​ស្រុត​មិន​អាច​ជួសជុល​បាន​នោះ​ទេ គឺ​ត្រូវ​កាយ​ធ្វើ​ថ្មី​ទាំងអស់ ដើម្បី​ឲ្យ​មានគុណ​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ